ព្រះវិហារ ៖ អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ទាំង ១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថា នៅថ្ងៃព្រហស្បតិ៍ ទី៥...
ភ្នំពេញ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ដើម្បីជួបពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអធិការកិច្ច ព្រមទាំងពិភាក្សាលើកិច្ចសហការការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី លោក ជាប្រធាន អនុប្រធាន...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Thomas Lammar, ភារធារីស្តីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោក ឆាយ ឫទ្ធិសែន បានសម្តែងកាស្វាគមន៍ចំពោះ លោកភារធារីស្តីទី...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ក្រោមអធិបតីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់គ.ជ.ប ផែនការតម្រូវការធនធានមនុស្ស ការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក ប្រតិទិនសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ឯកសារបោះពុម្ពផ្សាយ និងខ្លឹមសារបដា...
ហាវ៉ាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ចំពេលមានការកើនឡើងនៃសង្គ្រាមប្រដាប់អាវុធនៅមជ្ឈិមបូព៌ា។ លោក Diaz-Canel បានឧ្យដឹងនៅលើបណ្ដាញសង្គម X ថា “គុយបាចូលរួមក្នុងការអំពាវនាវអន្តរជាតិ ដើម្បីបញ្ចប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ដែលបណ្តាលមកពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់ ដែលពាក់ព័ន្ធនឹងការធ្វើឃាតនយោបាយ និងការវាយប្រហារដោយមិនរើសអើង”។ លោកបានលេីកឡេីងថា គុយបាតស៊ូមតិឱ្យគោរពអធិបតេយ្យភាពជាតិ...
វែលលីងថោន៖ ប្រភពពីរដ្ឋាភិបាលបានឧ្យដឹងថា នូវែលសេឡង់កំពុងរៀបចំដាក់ពង្រាយបុគ្គលិកកុងស៊ុល និងយន្តហោះយោធាទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយជនជាតិរបស់ខ្លួន ដែលជាប់គាំងក្នុងអំឡុងពេលជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់។ ជម្រើសទាំងអស់កំពុងត្រូវបានរុករក សម្រាប់ការជម្លៀសជនជាតិនូវែលសេឡង់ដែលជាប់គាំង នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Winston Peters និងរដ្ឋមន្ត្រីការពារជាតិលោក Judith Collins។ លោក Collins ត្រូវបានគេដកស្រង់សម្តីថា ជាផ្នែកមួយនៃផែនការបន្ទាន់ យន្តហោះ C-130J ចំនួនពីរគ្រឿងរបស់កងកម្លាំងការពារជាតិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជី ត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពីការផ្គត់ផ្គង់ Fuse Link ចំនួន 19 មុខ សម្រាប់គម្រោងការងារបន្តចរន្ត ជួសជុល ថែទាំ...
ភ្នំពេញ ៖ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៥ ខែមីនានេះ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ២៩នាក់ បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញហើយ ខណៈកម្មករម្នាក់ទៀត កំពុងសម្រាកបន្តនៅមន្ទីពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រការកោង ។...
ប៉េកាំង៖ យោងតាមរបាយការណ៍ការងារ របស់រដ្ឋាភិបាល ដែលបានដាក់ជូនសម័យប្រជុំប្រចាំឆ្នាំ របស់សភាប្រជាជនជាតិ ឬសភាជាតិ ដែលបានបើកនៅថ្ងៃព្រហស្បតិ៍នេះប្រទេសចិនបានសន្យាថា នឹងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកងកម្លាំងបំបែកខ្លួនដែលមានគោលបំណង “ឯករាជ្យតៃវ៉ាន់” និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ។ របាយការណ៍នេះបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការអនុវត្តគោលនយោបាយរួមរបស់បក្សកុម្មុយនិស្តចិន សម្រាប់យុគសម័យថ្មី លើការដោះស្រាយបញ្ហាតៃវ៉ាន់ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះគោលការណ៍ចិនតែមួយ និងការឯកភាពគ្នាឆ្នាំ១៩៩២។ យោងតាមរបាយការណ៍ ប្រទេសចិន បានសន្យាថា...
យេរូសាឡឹម៖ សំឡេងស៊ីរ៉ែន ត្រូវបានឮជាលើកទីពីរ នៅភាគកណ្តាលប្រទេសអ៊ីស្រាអែល មុនពេលថ្ងៃរះនៅថ្ងៃព្រហស្បតិ៍ ខណៈដែលយោធាបានជំរុញ ឱ្យប្រជាជនត្រឡប់ទៅជម្រកវិញ ខណៈពេលដែលខ្លួនកំពុងធ្វើការស្ទាក់ ចាប់មីស៊ីលបន្ថែមទៀតពីអ៊ីរ៉ង់។ សេវាសង្គ្រោះបន្ទាន់ Magen David Adom របស់ប្រទេសអ៊ីស្រាអែល បានឧ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារ ទាំងពីរនេះទេ។ សំឡេងស៊ីរ៉ែនជាបន្តបន្ទាប់ក៏ត្រូវបានឮនៅភាគខាងជើងអ៊ីស្រាអែលផងដែរ ខណៈដែលពួកសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់ផ្លោងឆ្ពោះទៅកាន់តំបន់នោះ៕ប្រែសម្រួល...