កណ្ដាល ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៣ ចំនួន ២០៧នាក់ នារី ៦៤នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ចំនួន ១០០នាក់ នារី ៣០នាក់ សរុប...
ភ្នំពេញ៖ នៅចំពោះមុខលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ភាគីពាក់ព័ន្ធអន្តរជាតិបានសម្តែងការភ្ញាក់ផ្អើលចំពោះការរំលោភបំពានដែនអធិតេយ្យភាពកម្ពុជាពីសំណាក់ពីភាគីថៃ និងបានសន្យថា នឹងរាយការណ៍ទៅរដ្ឋាភិបាលរៀងៗខ្លួនអំពីសកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីពីលទ្ធផលនៃបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងបេសកកម្មនេះ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានជួបពិភាក្សាទ្វេភាគីចំនួន២៩ជំនួប ជាមួយភាគីសំខាន់ៗ ។ ក្នុងជំនួបទាំងនោះ ទេសរដ្ឋមន្ត្រីគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសារ របស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានគំរាមធ្វើឃាតអ្នកណាដែលជំនួសលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា លោក Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើនរូបទៀតត្រូវបានសម្លាប់នៅក្នុងរលកដំបូង នៃការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលដែលបានធ្វើឡើងនៅថ្ងៃទី...
ញូវយ៉ក ៖ តម្លៃប្រេង នាពេលអនាគតអន្តរជាតិបានលើសពី ១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅចុងថ្ងៃអាទិត្យ ខណៈដែលជម្លោះយោធា នៅតែបន្តនៅមជ្ឈិមបូព៌ា។ តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនខែមេសា បានឡើងដល់ ១១១.២៤ដុល្លារ ក្នុងមួយបារ៉ែលនៅចំណុចមួយ ដោយកើនឡើង ២០.៣៤ដុល្លារ ឬ ២២,៤ភាគរយពីការបិទនៅថ្ងៃសុក្រ។ តម្លៃប្រេងឆៅ...
ញូវយ៉ក៖ ប្រជាជនបានចេញ តាមដងផ្លូវនៅក្នុងទីក្រុងជាង ៥០ នៅទូទាំងសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ខណៈដែលការវាយប្រហារដោយយោធា ដ៏សាហាវបានចូលដល់សប្តាហ៍ទីពីរ។ ពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយ ក្រុមបាតុករបានប្រមូលផ្តុំគ្នា និងដើរក្បួននៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉ក វ៉ាស៊ីនតោនឌីស៊ី ឡូសអាន់ជឺឡេស ឈីកាហ្គោ ភីតស្បឺក និងសាន់ហ្វ្រាន់ស៊ីស្កូ ដោយទាមទារឱ្យរដ្ឋបាលលោក ត្រាំ...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ការសម្រេចចិត្តបញ្ចប់ ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើង «នៅពេលវេលាត្រឹមត្រូវ»។ លោកបានបន្ថែមថា ការសម្រេចចិត្តនេះ នឹងត្រូវបានធ្វើឡើងរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នេះបើយោងតាមកាសែត The Times of...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ និងឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយរបស់ស្ដ្រី។ ក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ»...
ចិន៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា ឡាយ ឈួនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ COFCO Grains នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹង សមត្ថភាពផលិត...