ព័ត៌មានជាតិ
លោកប៉ែន បូណា ៖ សម្តេចធិបតីពុំដែលបានស្នើសុំចរចា ជាមួយភាគីថៃ រឿងព្រំដែនទេ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាគូសបញ្ជាក់យ៉ាងច្បាស់ៗថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពុំដែលបានបង្ហោះសារស្នើសុំទៅភាគីថៃដើម្បីចរចារឿងបញ្ហាព្រំដែនឡើយ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីបានឃើញប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី...