ព័ត៌មានអន្តរជាតិ
ន័រវេសបញ្ជាក់ហើយថា នឹងមិនអនុញ្ញាតិ ឲ្យមានការដាក់ពង្រាយក្បាលគ្រាប់ នុយក្លេអ៊ែរ លើប្រទេសរបស់ខ្លួនឡើយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី Jonas Gahr Store បាននិយាយថា ប្រទេសន័រវេស នឹងមិនធ្វើជាម្ចាស់ផ្ទះអាវុធ នុយក្លេអ៊ែរនៅលើទឹកដី របស់ខ្លួនឡើយ។ មេដឹកនាំរូបនេះបាន និយាយទៀតថា ដោយសារតែប្រទេសនេះផ្អែកលើសន្តិសុខ របស់ខ្លួនលើការរារាំង ជាយុទ្ធសាស្ត្ររបស់អង្គការណាតូ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិកំពូលរបស់ប្រទេសស៊ុយអែត និងដាណឺម៉ាកបាននិយាយថា ប្រទេសរបស់ពួកគេនឹងបើកចំហ...