ភ្នំពេញ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅ បង្គាប់ឱ្យ លោក រ៉ុង ឈុន ចូលទៅសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២.០០ រសៀល នៅសាលសវនាការទី ១ ជាកំណត់ដើម្បីជំនុំជម្រះ ពីបទ “ញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម)” ។
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា ការបម្រើសេវាថែទាំ និងព្យាបាល ដោយភាពរាក់ទាក់ និងស្និទ្ធស្នាលដល់ប្រជាពលរដ្ឋ បានបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូ របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា...
បរទេស ៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ នៅថ្ងៃអង្គារថា លោក Ali Larijani ប្រធានសន្តិសុខអ៊ីរ៉ង់ ត្រូវបានសម្លាប់ ដោយអ៊ីស្រាអែល ដែលជាឥស្សរជនជាន់ខ្ពស់បំផុត ដែលត្រូវបានកំណត់គោលដៅ ចាប់តាំងពីថ្ងៃដំបូង នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល ខណៈដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានបដិសេធផ្តល់ការបន្ធូរបន្ថយភាពតានតឹងដែលផ្តល់ ដោយប្រទេសអន្តរការី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ...
បរទេស៖ មន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ដែលជាថ្ងៃទី ១៨ នៃសង្គ្រាម ជាមួយទីក្រុងតេអេរ៉ង់ថា នាវាផ្ទុកយន្តហោះអាមេរិក Gerald R. Ford ដែលត្រូវបានដាក់ពង្រាយ ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងចូលចត ជាបណ្តោះអាសន្ននៅកំពង់ផែវិញ បន្ទាប់ពីមានអគ្គីភ័យនៅលើនាវានេះ។ នាវាផ្ទុកយន្តហោះនេះ ដែលជានាវាថ្មីបំផុត របស់អាមេរិក និងធំជាងគេបំផុតរបស់ពិភពលោក បច្ចុប្បន្នស្ថិតនៅក្នុង សមុទ្រក្រហម...
កូរ៉េខាងត្បូង៖ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ចុងសប្តាហ៍នេះ នឹងមានមហាព្រឹត្តិការណ៍គុនខ្មែរ និងការសម្តែងសិល្បៈខ្មែរ ដ៏ធំនៅសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ភាពរីករាយ ជូនដល់ប្រជាពលករខ្មែរ និងសហគមន៍ខ្មែរ នៅកូរ៉េខាងត្បូង សប្បាយរីករាយ និងគាំទ្រកីឡាប្រដាល់របស់ខ្មែរ ។ ព្រឹត្តិការណ៍នេះ រៀបចំដោយក្រុមហ៊ុនស្រាបៀ GANZBERG សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីយទូរទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ ដែលជាក្រុមហ៊ុនខ្មែរដ៏ធំ មានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើន នៅកម្ពុជា ជាង ៤ ទសវត្សរ៍ ធនាគារ ជីប ម៉ុង បានបន្តពង្រឹងសមត្ថភាព និងពង្រីកសេវាកម្មរបស់ខ្លួនជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអតិថិជន និងដៃគូអាជីវកម្មនៅទូទាំងប្រទេស។ ដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដែលមានស្ថិរភាព ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុនមេ ធនាគារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការ ផ្តល់សេវាក្នុង វិស័យសង្គមកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិ នានាជាច្រើនទៀត។ ក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ សង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT លោក Ali Larijani ដែលជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមអង្គភាព ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសអះអាង។ ការិយាល័យរបស់លោក Larijani បាននិយាយថា គាត់ត្រូវបានសម្លាប់ជាមួយ នឹងកូនប្រុសរបស់គាត់ឈ្មោះ Mortaza និងអនុប្រធានរបស់គាត់គឺ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Joe Kent ប្រធានមជ្ឈមណ្ឌលប្រឆាំង ភេរវកម្មជាតិអាមេរិក បានលាលែងពីតំណែង ក្នុងការតវ៉ាជុំវិញសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយអ៊ីរ៉ង់ ដោយនិយាយថា អ៊ីស្រាអែលបានអូសសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះ មិនអាចបញ្ចប់ មួយផ្សេងទៀតដែលមិនបម្រើ ផលប្រយោជន៍អាមេរិក។ អតីតមន្ត្រីយោធាម្នាក់ដែលធ្លាប់បម្រើការនៅ CIA លោក Kent...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មានទណ្ឌិតចំនួន ៦០នាក់ ត្រូវបានផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ និងពន្ធនាគារខេត្តព្រៃវែង ដើម្បីរំដោះភាពចង្អៀតណែន។ ការផ្ទេរទណ្ឌិត ធ្វើឡើងដោយបានការអនុញ្ញាត ជាគោលការណ៍របស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ...