ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ ជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយពីសភាពការណ៍កម្ពុជា
កំពង់ចាម ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំងក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម សរុបចំនួន ២១២៩នាក់ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា...