បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាលោកបានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ហើយបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ របស់ខ្លួន និងចូលរួមក្នុងការចរចាផង។ លោក Macron បានសរសេរ នៅលើបណ្តាញសង្គម Xថាអ៊ីរ៉ង់គួរតែបញ្ចប់ ការវាយប្រហារដែលមិនអាច ទទួលយកបានប្រឆាំងនឹងប្រទេសក្នុងតំបន់។ លោកបានអំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមក្នុងការ ចរចាដោយស្មោះត្រង់ ដើម្បីសម្រេចបាននូវការបន្ធូរបន្ថយ...
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុក ប្រតិកម្មមេទាហានថៃតាមសារព័ត៌មាន ជុំវិញគម្រោងធ្វើសង្រ្គាមជាមួយខ្មែរជាលើកទី៣ ជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំ ទៅក្នុងទឹកបឹង ចង់ឃើញរលកតែប៉ុណ្ណោះ ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រ៉េមី បានអះអាងថា ថៃគ្មានគម្រោងធ្វើសង្រ្គាម ជាមួយខ្មែរជាលើកទី៣នោះទេ ហើយលោក ក៏ធ្លាប់បានអះអាង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែលលោក Katz បាននិយាយថា យោធាអ៊ីស្រាអែលនឹងកាន់ កាប់ផ្នែកខ្លះ នៃភាគខាងត្បូងប្រទេសលីបង់ ដើម្បីដោះស្រាយជាមួយនឹង វត្តមានរបស់ក្រុមសកម្ម ប្រយុទ្ធ Hezbollah នៅក្នុងតំបន់នេះ។ លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅ របស់មនុស្សរាប់សែននាក់ និងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធថា មិនបានចរចា ជាមួយសហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមរបាយ ការណ៍ របស់ទីភ្នាក់ងារ សារ ព័ត៌មានផ្លូវការ IRNA របស់ប្រទេសនេះ ដោយបដិសេធការអះអាង ពីមុនរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលថាទីក្រុងវ៉ាស៊ីនតោន បានឈានដល់ “ចំណុចសំខាន់ៗ នៃកិច្ចព្រមព្រៀង” ជាមួយអ៊ីរ៉ង់...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងទថា រុស្ស៊ីសង្ឃឹមថា ស្ថានភាពជុំវិញអ៊ីរ៉ង់ នឹងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធី។ ថ្លែងអំពីការវិវឌ្ឍនៅមជ្ឈិមបូព៌ា លោក Peskov បានឧ្យដឹងថា រុស្ស៊ីកំពុងតាមដានយ៉ាងដិត ដល់នូវសេចក្តីថ្លែងការណ៍ផ្សេងៗ ទាក់ទងនឹងការចរចាលើអ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន TASS។ លោកបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន្យដឹងថា អ៊ីស្រាអែល នឹងប្រើប្រាស់ការវាយប្រហារ របស់ខ្លួនទៅលើអ៊ីរ៉ង់ ដើម្បីធានាថាកិច្ចព្រមព្រៀងការទូតណាមួយ ដែលអាចកើតមាន ការពារផលប្រយោជន៍សំខាន់ៗ របស់ខ្លួន។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ណេតាន់យ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍វីដេអូមួយ ដោយនិយាយថា...
ភ្នំពេញ ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥ បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើង ដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាព កម្ពុជា–ចិន។ គោលបំណងពង្រឹង ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន នៅក្នុងបរិបទនៃការអភិវឌ្ឍ...
ថ្ងៃទី២៣ ខែមីនា លោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារ នៅសង្កាត់ថ្មីXiong’anខេត្តHebei និងអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលស្តីពីការជំរុញការកសាង និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសង្កាត់ថ្មីXiong’an ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានលើកឡើងថា ត្រូវតែក្តាប់ជាប់មុខងារ ចម្បង នៃសង្កាត់ថ្មីXiong’an ដែលរួមចំណែកសម្រាលបន្ទុករបស់ក្រុងប៉េកាំង បន្តរក្សាភាពនឹងធឹងខាង នឹងយុទ្ធសាស្ត្រនិងភាពអំណត់ក្នុងប្រវត្តិសាស្ត្រ រំដោះគំនិតបន្ថែមទៀត បង្កើនការសម្របសម្រួលនិ ងប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនកម្លាំងអភិវឌ្ឍតាមរយៈកំណែទម្រង់និងនវានុវត្តន៍ ជំរុញភាពរស់រវើករបស់សង្កាត់ថ្មីដោយផ្តោតសំខាន់ ទៅលើការចាត់ចែងធាតុផ្សំ និងធនធានដោយសមរម្យ និងខិតខំកសាងជាបណ្តុំច្នៃប្រឌិតថ្មីនិងជាគំរូសម្រាប់ជំរុញ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមីនា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់សង្កាត់ថ្មីXiong’anខេត្តHebei ដើម្បីត្រួតពិនិត្យនិងស្វែងយល់អំពីវឌ្ឍនភាពនៃការកសាងតំបន់ចាប់ដំណើរការ ចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុមហ៊ុនHuaneng និងវិទ្យាល័យទី៤ទីក្រុងប៉េកាំងសាខាXiong’an ដើម្បីស្វែងយល់អំពីការកសាងនិងការអភិវឌ្ឍនៃសង្កាត់ថ្មីXiong’an ព្រមទាំងសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះតំណាងកម្មាភិបាលនិងបុគ្គលិកនៃអង្គភាពចូលប្រចាំការនិងទីស្នាក់ការអង្គភាពកំពុងសាងសង់៕
លោក Wang Yi សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប ១០ ឆ្នាំនៃការបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូងកាលពីថ្ងៃទី ២៣ ខែមីនានៅទីក្រុងប៉េកាំង ។ លោក Wang Yi បានថ្លែងថា ក្រោមការដឹកនាំរបស់មេដឹកនាំ នៃប្រទេសទាំង៦ យើងទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់...
វេទិកា Boao សម្រាប់អាស៊ីក្នុងឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ របស់ចិនទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិ មានភាពរង្គោះរង្គើ ប្រទេសចិនដែលតែងតែផ្តោត លើការអភិវឌ្ឍបានក្លាយ ជាការរំពឹងទុក ដែលកាន់តែសុវត្តិភាព អាចពឹងផ្អែកបាន និងមានស្ថិរភាព ផែនការ ៥ ឆ្នាំទី ១៥ របស់ចិនបាន ដាក់ចេញតារាងពេលវេលានិងផែនទីបង្ហាញ ផ្លូវសម្រាប់ការរំពឹងទុកនេះ...