មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងទថា រុស្ស៊ីសង្ឃឹមថា ស្ថានភាពជុំវិញអ៊ីរ៉ង់ នឹងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធី។ ថ្លែងអំពីការវិវឌ្ឍនៅមជ្ឈិមបូព៌ា លោក Peskov បានឧ្យដឹងថា រុស្ស៊ីកំពុងតាមដានយ៉ាងដិត ដល់នូវសេចក្តីថ្លែងការណ៍ផ្សេងៗ ទាក់ទងនឹងការចរចាលើអ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន TASS។ លោកបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន្យដឹងថា អ៊ីស្រាអែល នឹងប្រើប្រាស់ការវាយប្រហារ របស់ខ្លួនទៅលើអ៊ីរ៉ង់ ដើម្បីធានាថាកិច្ចព្រមព្រៀងការទូតណាមួយ ដែលអាចកើតមាន ការពារផលប្រយោជន៍សំខាន់ៗ របស់ខ្លួន។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ណេតាន់យ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍វីដេអូមួយ ដោយនិយាយថា...
ភ្នំពេញ ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥ បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើង ដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាព កម្ពុជា–ចិន។ គោលបំណងពង្រឹង ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន នៅក្នុងបរិបទនៃការអភិវឌ្ឍ...
ថ្ងៃទី២៣ ខែមីនា លោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារ នៅសង្កាត់ថ្មីXiong’anខេត្តHebei និងអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលស្តីពីការជំរុញការកសាង និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសង្កាត់ថ្មីXiong’an ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានលើកឡើងថា ត្រូវតែក្តាប់ជាប់មុខងារ ចម្បង នៃសង្កាត់ថ្មីXiong’an ដែលរួមចំណែកសម្រាលបន្ទុករបស់ក្រុងប៉េកាំង បន្តរក្សាភាពនឹងធឹងខាង នឹងយុទ្ធសាស្ត្រនិងភាពអំណត់ក្នុងប្រវត្តិសាស្ត្រ រំដោះគំនិតបន្ថែមទៀត បង្កើនការសម្របសម្រួលនិ ងប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនកម្លាំងអភិវឌ្ឍតាមរយៈកំណែទម្រង់និងនវានុវត្តន៍ ជំរុញភាពរស់រវើករបស់សង្កាត់ថ្មីដោយផ្តោតសំខាន់ ទៅលើការចាត់ចែងធាតុផ្សំ និងធនធានដោយសមរម្យ និងខិតខំកសាងជាបណ្តុំច្នៃប្រឌិតថ្មីនិងជាគំរូសម្រាប់ជំរុញ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមីនា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់សង្កាត់ថ្មីXiong’anខេត្តHebei ដើម្បីត្រួតពិនិត្យនិងស្វែងយល់អំពីវឌ្ឍនភាពនៃការកសាងតំបន់ចាប់ដំណើរការ ចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុមហ៊ុនHuaneng និងវិទ្យាល័យទី៤ទីក្រុងប៉េកាំងសាខាXiong’an ដើម្បីស្វែងយល់អំពីការកសាងនិងការអភិវឌ្ឍនៃសង្កាត់ថ្មីXiong’an ព្រមទាំងសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះតំណាងកម្មាភិបាលនិងបុគ្គលិកនៃអង្គភាពចូលប្រចាំការនិងទីស្នាក់ការអង្គភាពកំពុងសាងសង់៕
លោក Wang Yi សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប ១០ ឆ្នាំនៃការបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូងកាលពីថ្ងៃទី ២៣ ខែមីនានៅទីក្រុងប៉េកាំង ។ លោក Wang Yi បានថ្លែងថា ក្រោមការដឹកនាំរបស់មេដឹកនាំ នៃប្រទេសទាំង៦ យើងទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់...
វេទិកា Boao សម្រាប់អាស៊ីក្នុងឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ របស់ចិនទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិ មានភាពរង្គោះរង្គើ ប្រទេសចិនដែលតែងតែផ្តោត លើការអភិវឌ្ឍបានក្លាយ ជាការរំពឹងទុក ដែលកាន់តែសុវត្តិភាព អាចពឹងផ្អែកបាន និងមានស្ថិរភាព ផែនការ ៥ ឆ្នាំទី ១៥ របស់ចិនបាន ដាក់ចេញតារាងពេលវេលានិងផែនទីបង្ហាញ ផ្លូវសម្រាប់ការរំពឹងទុកនេះ...
ថ្ងៃទី ២៣ ខែមីនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើសារជូនពរ ចំពោះលោក Thongloun SISOULITH ដែលជាប់ឆ្នោតជាប្រធានរដ្ឋឡាវមួយអាណត្តិទៀត។ លោក Xi Jinping បានលើកឡើងថា ចិននឹងឡាវជាប្រទេសជិតខាងកាន់ របបសង្គមនិយមដ៏មេត្រីភាព ដែលមានជោគវាសនារួម ប្រទេសយើងទាំងពីរបានគាំទ្រគ្នាទៅវិញ...
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍរបស់ចិន ដែលបើកធ្វើនៅថ្ងៃទី ២២ ខែមីនា លោក Li Qiang សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន លោក Han Wenxiu អនុប្រធានការិយាល័យ នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មមជ្ឈិមចិនទទួលបន្ទុកងារប្រចាំថ្ងៃ និងជាប្រធានការិយាល័យ នៃក្រុមដឹកនាំការងារ ជនបទមជ្ឈិមចិន ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀត បានថ្លែងសុន្ទរកថា គន្លឹះជុំវិញផែនការអភិវឌ្ឍន៍ ជាតិ៥ឆ្នាំទី១៥...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលក្នុងឱកាសនោះដែរ ភាគីទាំងពីរ បានចុះហត្ថលេខាលើ...