ព័ត៌មានអន្តរជាតិ
បញ្ជាការកណ្ដាលអាមេរិក អះអាងថា កងទ័ពអាមេរិកត្រឹម ២៩០នាក់ប៉ុណ្ណោះរងរបួស និង ១៣នាក់ស្លាប់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ កងទ័ពអាមេរិកត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ បានរងរបួសចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធ។ ក្នុងចំណោមអ្នករងរបួស សមាជិកយោធា ១០នាក់នៅតែសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ នេះបើយោងតាមអ្នកនាំពាក្យ CENTCOM លោក Tim Hawkins...