បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានគំរាមបំផ្លាញធនធានថាមពលរបស់អ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលអាចរួមមានរោងចក្រចម្រាញ់ ទឹកប្រៃដែលផ្គត់ផ្គង់ទឹកស្អាត ប្រសិនបើកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមមិនត្រូវបានឈានដល់ “ក្នុងពេលឆាប់ៗនេះ”ទេ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានវាយប្រហាររោងចក្រទឹក និងអគ្គិសនីដ៏សំខាន់មួយនៅក្នុងប្រទេសគុយវ៉ែត ហើយរោងចក្រចម្រាញ់ប្រេងមួយនៅក្នុង...
ញូវយ៉ក៖ មន្ទីរបញ្ចកោណកំពុងរៀបចំ សម្រាប់ប្រតិបត្តិការដីគោក រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទាហាន និងកងម៉ារីន អាមេរិក រាប់ពាន់នាក់បានមកដល់មជ្ឈិមបូព៌ា សម្រាប់អ្វីដែលអាចក្លាយជា ដំណាក់កាលថ្មីដ៏គ្រោះថ្នាក់នៃសង្គ្រាម ប្រសិនបើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជ្រើសរើសបង្កើនភាពតានតឹង នេះបើយោងតាមការចុះផ្សាយរបស់ The Washington Post។ ប្រតិបត្តិការដីគោកណាមួយ ដែលអាចកើតមាននឹងមិនគ្រប់គ្រាន់ សម្រាប់ការឈ្លានពានទ្រង់ទ្រាយធំនោះទេ ហើយជំនួសមកវិញអាចពាក់ព័ន្ធនឹងការវាយ...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បង្កឡើងដោយកូនប្រុសស្នងការរងខេត្តបន្ទាយមាន បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់បាត់បង់ជីវិត ត្រូវបានអ្នកនាំពាក្រសួងយុត្តិធម៌អះអាងថា ក្រសួងបាននិងកំពុងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ។ លោកស្រី ឌី ម៉ូឡានីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងកើតឡើងនៅខេត្តបាត់ដំបង កើតឡើងពីការធ្វេសប្រហែសរបស់ យុវជនម្នាក់ដែលគេគ្រប់គ្នាដឹងថា ជាកូនប្រុសរបស់ស្នងការរង ខេត្តបន្ទាយមានជ័យនោះ ក្រសួងមិនព្រងើយកន្តើយឡើយ...
ពោធិ៍សាត់ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ បានបង្ហាញនូវការស្ញប់ស្ញែង ចំពោះវីរភាព នៃការលះបង់ និងថ្លែងអំណរគុណចំពោះមន្ដ្រីនគរបាលចូលនិវត្តន៍ហើយ ប៉ុន្តែបានស្ម័គ្រចិត្តចូលបម្រើ អង្គភាពវិញ នៅពេលដែលប្រទេសជាតិទទួលរង នូវការឈ្លានពានទន្ទ្រានដែន អធិបតេយ្យពីប្រទេសជិតខាង។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់...
(ខេត្តក្រចេះ)៖ ជាការគាំទ្រវប្បធម៌ខ្មែរ តាមរយៈការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិឱ្យកាន់តែគគ្រឹកគគ្រេង ខ្មែរ ប៊ែវើរីជីស ចូលរួមឧបត្ថម្ភគាំទ្រក្នុង «ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០» ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ការចូលរួមឧបត្ថម្ភគាំទ្រពីទឹកពិសាកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់បទពិសោធន៍ដល់អ្នកចូលរួម ឱ្យបានស្គាល់កាន់តែច្បាស់អំពីវប្បធម៌...
ដើម្បីបន្តផ្តល់ជូនផលិតផលមានគុណភាព និងអាហារូបត្ថម្ភល្អសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសដាក់បង្ហាញ ទឹកដោះឆៅ ផ្កាឈូក រូបរាងថ្មី ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់សុខភាពគ្រួសាររបស់អ្នករាល់ថ្ងៃ។ទឹកដោះឆៅ ផ្កាឈូក ជាផលិតផលគុណភាពមួយរបស់ ក្រុមហ៊ុន ជីប ម៉ុង ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់អាហារូបត្ថម្ភពេញលេញ និងសាកសមសម្រាប់គ្រប់វ័យ ជាពិសេសសម្រាប់កុមារ និងមនុស្សពេញវ័យ ដែលត្រូវការកាល់ស្យូម...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអេស្បាញ បានប្រកាសបិទ ដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះ ដែលមានទំនាក់ទំនង ជាមួយសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។ ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា នឹងអាចធ្វើឲ្យមានភាព ប្រេះឆាកាន់តែស៊ីជម្រៅ ជាមួយក្រុងវ៉ាស៊ីនតោនជុំវិញជម្លោះ រយៈពេលមួយខែ ដែលកំពុងវាយលុក តំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឱ្យក្រសួងយុត្តិធម៌ និងអគ្គស្នងការ នគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវ ឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ ហើយអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ។ ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ ពីសម្តេចធិបតី បានឃេីញមានការបញ្ចេញមតិជាច្រេីន ពាក់ព័ន្ធជាមួយ នឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Grüninger នាយកទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការបន្តកិច្ចគាំទ្រ លើអភិបាលកិច្ច និងការសម្របសម្រួលលើប្រព័ន្ធ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់របស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ដើម្បីវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ...