ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាមានប្រសាសន៍ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គឺជាខួប៣៥ឆ្នាំ(១៤ វិច្ឆិកា ១៩៩១- ១៤ វិច្ឆិកា ២០២៦) នៃការយាងនិវត្តមកកាន់មាតុភូមិកម្ពុជាវិញ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ...
ភ្នំពេញ ៖ លោក Azali Assoumani ប្រធានាធិបតីប្រទេសកូម័រ ដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមរំលឹកថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន ជូនពរឱ្យកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាផ្ទះ ទទួលបានជោគជ័យ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានសម្ដែងការអបអរសាទរចំពោះការបើកសម្ពោធដាក់ឲ្យដំណើរការភូមិហ្វ្រង់កូហ្វូនី!។ លោកឯកអគ្គរដ្ឋទូតគូសបញ្ជាក់ថា «សូមជូនពរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃខានស្អែកនេះទទួលបានជោគជ័យ»។ សូមរំលឹកថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺជាព្រឹត្តិការណ៍ការទូតអន្តរជាតិដ៏ធំមួយ នៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF)...