ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅសាធារណរដ្ឋហ្វីលីពីន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ នឹងបន្តកសាងលើសមិទ្ធផល...
មុនពេល បើកកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃមេដឹកនាំ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌អាស៊ី-ប៉ាស៊ីហ្វិកនិងពិព័រណ៍ពិសេសស្តីពី«ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី»ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និង រដ្ឋបាលប្រជាជនខេត្តGuangdong ក្រោមប្រធានបទ ភាពត្រចះត្រចង់និងភាពស្រស់ស្អាតរួម”បានរៀបចំធ្វើនៅក្រុងShenzhen កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ដែលមានការចូលរួមពីភ្ញៀវកិត្តិយសចិន និងអន្តរជាតិសរុបជាង ១៥០ នាក់ រួមមាន៖ តំណាងខាងនយោបាយ ធុរកិច្ច និងអ្នកសិក្សាស្រាវជ្រាវ ដែលមកពីអង្គភាពសេដ្ឋកិច្ច ជាសមាជិកAPEC តំណាងអង្គការអន្តរជាតិ និងប្រព័ន្ធសារព័ត៌មានសំខាន់ៗ លើពិភពលោក ឯកអគ្គរាជ/រដ្ឋទូតបរទេស ប្រចាំនៅប្រទេសចិន និងតំណាងសិល្បករសិល្បការិនីជាដើម...
ថ្ងៃទី១៦ ខែវិច្ឆិកា លោកLi Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំ ចិន-អាស៊ានលើកទី២៩ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ លោក LiQiangបានលើកឡើងថា ឆ្នាំ២០២៦ ជាខួប៥ឆ្នាំ នៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង ចិននិងអាស៊ាន។ កាលពី៥ឆ្នាំមុន លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសនិងអាស៊ានត្រូវតែចាប់ដៃរួមគ្នាដើម្បីកសាងគេហដ្ឋានរួមប្រកបដោយសន្តិភាព...
ថ្ងៃទី១៦ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារលិខិតអបអរសាទរខួប១២០ឆ្នាំនៃការបង្កើតសកលវិទ្យាល័យJinan និងសម្តែងការជូនពរចំពោះគ្រូបង្រៀន និស្សិត បុគ្គលិកនិងអតីតនិស្សិតគ្រប់រូបនៃសាលារៀននេះ។ លោកXi Jinpingបានលើកឡើងថា នៅចំណុចចាប់ផ្តើមថ្មី សង្ឃឹមថា សកលវិទ្យាល័យJinanនឹងចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈចិនក្នុងយុគសម័យថ្មីជាការណែនាំ បន្តវេនប្រពៃណីសេហ្នាជាតិ ប្រកាន់ខ្ជាប់នូវការអប់រំដ៏មានលក្ខណៈពិសេសរបស់ខ្លួន បង្កើនការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងដែលមកពីតំបន់ហុងកុង ម៉ាកាវនិងតៃវ៉ាន់...
“រួមគ្នាគ្រោងផែនការការអភិវឌ្ឍនិងវិបុលភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” “លទ្ធផលជាក់ស្តែងទទួលបានការរំពឹងទុកយ៉ាងខ្លាំង” “ពិភពលោកទាំងមូលចាប់អារម្មណ៍យ៉ាងខ្លាំង” “មានអត្ថន័យដ៏ជ្រាលជ្រៅ”… ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ របស់មេដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រព្រឹត្តទៅនៅទីក្រុង Shenzhen ប្រទេសចិន ដែលត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់ពីសហគមន៍អន្តរជាតិ ។ លោក Eduardo Pedrosa ប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន APEC បានថ្លែងថា ចិនបន្តជំរុញឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិករហូតដល់ទូទាំងពិភពលោកសម្រេចបាននូវវិបុលភាពកម្រិតកាន់តែខ្ពស់...
សៀមរាប ៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកស្រី Brigitte Macron ស្ត្រីទី១ បានអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អ និងសម្ពោធប្រាសាទមេបុណ្យខាងលិច ស្ថិតក្នុងទឹកដីខេត្តសៀមរាប។ រូបភាព...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Spare Parts ចំនួន ៤៧ មុខ (កញ្ចប់លេខ០៨) ជូន អង្គភាពអនុស្ថានីយ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា ថ្លែងថា ចំពោះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ជាប្រវត្តិសាស្រ្តនេះ បានផ្តល់ឱកាសមាសឱ្យកម្ពុជានូវចំណុច៣សំខាន់ៗសម្រាប់បើកបង្ហាញទៅសហគមន៍អន្តរជាតិ ។ ក្នុងសន្និសីទបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ឱកាសមាសដែលកម្ពុជាទទួលបានពីការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០មាន៣ចំណុចធំៗ ។ ៣ចំណុចធំៗនោះរួមមាន ៖ ទី១-ការលើកកម្ពស់កិត្យានុភាពជាតិនិងការពង្រឹងតួនាទីការទូតអន្តរជាតិ និងការបើកទ្វារទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ ។ ទី២-គឺកម្ពុជាមិនត្រឹមតែទទួលបាននូវការស្វាគមន៍ថ្នាកដឹកនាំ...
បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ខ្លួនអ្នកសារព័ត៌មានប៉ាឡេស្ទីនម្នាក់ដែលធ្វើការឱ្យទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងអំឡុងពេលប្រតិបត្តិការឆ្មក់ចូលមួយកាលពីយប់មិញនៅតំបន់វេសប៊ែង (West Bank) ដែលកំពុងស្ថិតក្រោមការកាន់កាប់។ ពួកគេបានចោទប្រកាន់គាត់ថាមានទំនាក់ទំនងជាមួយក្រុមហាម៉ាស (Hamas) ប៉ុន្តែមិនបានបង្ហាញភស្តុតាងជាសាធារណៈនោះទេ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Mohammad Ateeq ដែលជាអ្នកថតវីដេអូ និងបានសហការជាមួយទីភ្នាក់ងារសារព័ត៌មានបារាំងមួយនេះអស់រយៈពេល ៣...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានលើកឡើងថា ចក្រភពអង់គ្លេសត្រូវតែត្រៀមខ្លួន វាយប្រហារមូលដ្ឋានយោធារុស្ស៊ី នៅក្នុងតំបន់អាកទិក (Arctic) ក្នុងករណីមានសង្គ្រាមទ្រង់ទ្រាយធំ។ ការលើកឡើងនេះធ្វើឡើងនៅពេលដែលបណ្តាប្រទេសណាតូ (NATO) កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្បែរព្រំដែនរុស្ស៊ី។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅក្នុងអត្ថបទក្នុងកាសែត The Times ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍...