ប៉ារីស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានវាយប្រហារលេីហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ប្រសិនបេីប្រទេសនេះ មិនបេីកច្រកសមុទ្រហ័រមូស ក្នុងពេល ៤៨ម៉ោង។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទ និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin...
ភ្នំពេញ ៖ តាមរយៈរបាយការណ៍ ស្តីពីការសិក្សាជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ បានបោះពុម្ពផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញពីប្រភេទសត្វជាច្រើន ដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរ ក្នុងប្រទេសកម្ពុជា ។ តាមរយៈការសិក្សារូងភ្នំជាង ៦០នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបង នៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះ បានរកឃើញសត្វដែលគួរ ឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែ នៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ដឹកនាំដោយអង្គការសត្វព្រៃ...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យថ្នាក់ដឹកនាំតាមបណ្តាស្រុក ត្រូវបង្កើតតំបន់ទេសចរណ៍ឲ្យបានយ៉ាងតិច ១កន្លែង សម្រាប់ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងមូលដ្ឋានរបស់ខ្លួន ។ លោកអភិបាលខេត្ត បានថ្លែងជម្រុញដូច្នេះ នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ អាងហែលទឹកមណ្ឌលកម្សាន្តទឹកឆា ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម...
ខេត្តពោធិ៍សាត់៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី តំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងមន្ត្រីនគរបាល ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក មាស ច័ន្ទសុធារៈ មន្ត្រីនគរបាលការពារព្រំដែនគោកលេខ ៨២៥ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ក្នុងឱកាសជួបសំណេះសំណាលនោះ...
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកចាន់ ខន្ទី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត បានដឹកនាំមន្រ្តីបរិស្ថាន រដ្ឋបាលព្រៃឈើ កងកម្លាំងអាវុធហត្ថ និងអធិការដ្ឋាននគបាលស្រុកជាំក្សាន្ត សហការជាមួយកងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពី លោកមេភូមិ មេឃុំ ចុះប្រតិបត្តិការ បង្ក្រាបទីតាំងសប្បកម្មកែឆ្នៃឈើ ដែលមិនមានច្បាប់អនុញ្ញាតជាច្រើនកន្លែង។ ក្នុងការចុះប្រតិបត្តិការនេះមានការសម្របសម្រួលពីព្រះរាជអាជ្ញារងលោកស្រេង វុទ្ធា និងក្រោមការចង្អុលបង្ហាញពីឯកឧត្តម ធុច...
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលស្រុកជ័យសែន បានសហការជាមួយ «ក្លឹបនៃក្តីស្រឡាញ់» នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ រៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដោយមានការចូលរួមយ៉ាងសកម្មពីយុវជន និងប្រជាពលរដ្ឋក្នុងតំបន់។ យោងតាមអ្នករៀបចំកម្មវិធី បានឱ្យដឹងថា មានអ្នកស្ម័គ្រចិត្តចូលរួមសរុបចំនួន ៦៦នាក់ ក្នុងនោះមានស្ត្រី ១៥នាក់ ហើយមានអ្នកបរិច្ចាគឈាមដោយជោគជ័យចំនួន...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិ បានបន្តប្រតិបត្តិការ បង្ក្រាបករណីក្មេងទំនើងសរុបចំនួន ២២ករណីឃាត់ខ្លួនជនបង្ក៧៨នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។ បើធៀបនឹងសប្ដាហ៍ទី២ ខែមីនា ករណីក្មេងទំនើងដែលសមត្ថកិច្ចនគរបាលជាតិបង្ក្រាប បានថយចុះ១ករណី ខណៈជនបង្ក ថយចុះ១០នាក់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ភូមិសាស្ត្រដែលមានករណីក្មេងទំនើងកើតឡើងនោះ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រហ័រមូសមិនត្រូវបានរារាំងនោះទេ ហើយការធ្វើនាវាចរណ៍ នៅតែបន្តនៅក្នុងផ្លូវទឹក ដោយមានវិធានការចាំបាច់ត្រូវបានអនុវត្ត ដោយសារតែលក្ខខណ្ឌសម័យសង្គ្រាម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរៀបរាប់លម្អិតអំពីជំហររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រសួងបានឧ្យដឹងថា អ៊ីរ៉ង់ តែងតែគោរពសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខ និងសុវត្ថិភាពផ្លូវសមុទ្រ ដោយបន្ថែមថា ខ្លួនបានខិតខំគាំទ្រគោលការណ៍ ទាំងនោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ក្រសួងបានកត់សម្គាល់ថា បន្ទាប់ពី “ការឈ្លានពាន”...
តេអេរ៉ង់៖ ទីបញ្ជាការយោធាចម្បងរបស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានចេញសេចក្តីថ្លែងការណ៍មួយដោយព្រមានថា រោងចក្រថាមពលនៅក្នុងប្រទេស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងត្រូវបានចាត់ទុកថា ជាគោលដៅស្របច្បាប់ ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហាររោងចក្រថាមពលរបស់អ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគំរាមកំហែងកំណត់គោលដៅ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ច្រកសមុទ្រហ័រមូស...