នៅថ្ងៃទី ៣១ ខែមករា និងថ្ងៃទី ១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ការសម្តែងសិល្បៈពិសេសនៅទុយនីស៊ីឈ្មោះ “រីករាយចូលឆ្នាំចិន ផ្លូវសូត្រដ៏មានកម្លាំងទាក់ទាញ” ឆ្នាំ ២០២៦ ត្រូវបានធ្វើឡើងនៅបុរីវប្បធម៌ក្នុងរដ្ឋធានីទុយនីស៊ី។ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនឆ្នាំមមីដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានចាក់ផ្សាយក្នុងព្រឹត្តិការណ៍នេះ។ វីដេអូនេះបានធ្វើឱ្យប្រជាជនក្នុងតំបន់មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅអំពីភាពទាក់ទាញដ៏វិសេសវិសាល និងវប្បធម៌ដ៏ជ្រាលជ្រៅនៃពិធីបុណ្យចូលឆ្នាំចិន។ ភ្ញៀវកិត្តិយសជាង ៣០០ រូបបានចូលរួមព្រឹត្តិការណ៍នេះ ដែលបូករួមទាំងរដ្ឋមន្ត្រីការបរទេសទុយនីស៊ី លោក...
ចាប់តាំងពីបានចូលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)នៅឆ្នាំ១៩៩១មក តួអង្គរបស់ប្រទេសចិនក្នុងអង្គការ APECបានប្រែពីអ្នកចូលរួមយ៉ាងសកម្មនៅដំណាក់កាលដំបូង ក្លាយទៅជាអ្នកណែនាំនិងកម្លាំងដ៏នឹងនរសម្រាប់ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើន ដូចជាការជំរុញពាណិជ្ជកម្មសេរីភាវូបនីយកម្មក្នុងតំបន់ ជំរុញការអភិវឌ្ឍបៃតងជានិរន្តរភាព និងណែនាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថលជាដើម ហើយបានក្លាយទៅជាក្បាលម៉ាស៊ីគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងកម្លាំងដ៏នឹងនរសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការក្នុងតំបន់ផងដែរ ។ ដោយបានតាមការបន្តវេនក្លាយទៅម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការ APECនៅឆ្នាំ២០២៦ សកម្មភាពនៃ“ឆ្នាំចិន”របស់ APEC ត្រូវបានដំណើរការដោយគ្រប់ជ្រុងជ្រោយ ។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសចិននឹងរៀបចំកិច្ចប្រជុំនិងសកម្មភាពចំនួនប្រមាណបីរយលើកនៅទីក្រុងជាច្រើន...
នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ជាមួយលោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្កាយ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinpingបានលើកឡើងថា ទោះបីជាប្រទេសចិន និងអ៊ុយរូហ្កាយមានទីតាំងភូមិសាស្រ្តឃ្លាតពីគ្នាយ៉ាងឆ្ងាយក៏ដោយ ប៉ុន្តែភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា និងចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ប្រទេសចិន និងអ៊ុយរូហ្កាយ គួរពង្រឹងការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច...
កាលពីថ្ងៃទី១ ខែកុម្ភៈ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យព្រះអង្គម្ចាស់ស៊ុលតង់ប្រទេសអារ៉ាប៊ីសាអូឌីតបានរៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីដកបទពិសោធដូចជា ការសរសេរអក្សរផ្ចង់ចិន ការគូរគំនូរប្រពៃណីចិន ការដកបទពិសោធពីសម្លៀកបំពាក់HANFU និងការជ្រលក់ក្រណាត់ជាដើម បានបង្ហាញពីប្រពៃណីនៃបុណ្យចូលឆ្នាំចិននិងសោភ័ណវិទ្យាបូព៌ាប្រទេស ជាមួយគ្នានេះដែរ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ជាភាសាអង់គ្លេសនិងភាសាអារ៉ាបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានចាក់ផ្សាយក្នុងព្រឹក្តិការណ៍នេះ ដែលបានទាក់ទាញសិស្សានុសិស្សនិងគ្រូបង្រៀនចិននិងអារ៉ាប៊ីសាអូឌីតចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងផ្លាស់ប្តូរគ្នាយ៉ាងរាក់ទាក់កក់កៅ្ត។ សិស្សានុសិស្សនិងគ្រូបង្រៀនជាច្រើនបានសម្តែងការរំពឹងទុកយ៉ាងខ្លាំងចំពោះកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
បរទេស៖ អាជ្ញាធរចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានប្រហារជីវិតមនុស្សបួននាក់ដែលត្រូវបានរកឃើញថាមានទោសពីបទបង្កឲ្យមានការស្លាប់ពលរដ្ឋចិនប្រាំមួយនាក់ និងដំណើរការប្រតិបត្តិការបោកប្រាស់ និងល្បែងស៊ីសងនៅខាងក្រៅប្រទេសមីយ៉ាន់ម៉ាដែលមានតម្លៃជាង ៤ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា តុលាការប្រជាជនកម្រិតមធ្យម Shenzhen នៅភាគខាងត្បូងប្រទេសចិនបានប្រកាសពីការប្រហារជីវិតនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទ ទោះបីជាវាមិនច្បាស់ថាពួកគេត្រូវបានអនុវត្តនៅពេលណាក៏ដោយ។ ការប្រហារជីវិតមនុស្ស ១១ នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពីបទដំណើរការមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រកាសកាលពីសប្តាហ៍មុន។ តុលាការ Shenzhen...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារចំនួន ៨៧ ៣៦១កន្លែងសម្រាប់បងប្អូនអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី០៧-០៨ ខែកុម្ភៈខាងមុខនេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន កំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ...
បរទេស៖ ក្រុមហ៊ុនផលិតមនុស្សយន្តស្រដៀងនឹងមនុស្សរបស់ប្រទេសចិន EngineAI បានបង្ហាញផែនការដើម្បីបញ្ជូនមនុស្សយន្ត PM01 របស់ខ្លួនទៅកាន់លំហអាកាសតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អវកាសពាណិជ្ជកម្មមួយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាម CNEVPost បានឱ្យដឹងថា EngineAI បានប្រកាសនៅថ្ងៃទី ២៦ ខែមករាថា ខ្លួនបានសហការជាមួយក្រុមហ៊ុន Beijing...
សៀមរាប ៖ ដោយទទួលបានការណែនាំពី លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងមហាផ្ទៃ បានបន្ដបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានគណៈអភិបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ដ្រីរាជការ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ (OMS) ជូនដល់មន្ត្រីបង្គោល នៃរដ្ឋបាលខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ,...
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភាឥស្លាមប៉ាគីស្ថាន...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអញ្ជើញក្រុមស្រ្តី២នាក់ ដែលចេញមកស្រែឡូឡា ដាក់ក្រុមសមត្ថកិច្ច ករណីសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ផឹកស៊ីស្រវឹង បើកបរក្នុងស្ថានភាពស្រវឹង មកបំភ្លឺនៅស្នងការ ។ ការអញ្ជើញមកបំភ្លឺនេះ បន្ទាប់មានបុរសជនជាតិចិនម្នាក់ រថយន្តមួយគ្រឿងម៉ាក AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន...