បន្ទាប់ពីសម្រេចបាននូវសន្ទុះកំណើន យ៉ាងឆាប់រហ័ស តាមរយៈការវិនិយោគលើទ្រព្យសកម្មរូបវន្ត ដូចជាហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងគ្រឿងចក្រ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបានឈានចូលដល់ដំណាក់កាលថ្មី នៃការកែសម្រួលយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ដោយតម្កល់ «មូលធនមនុស្ស» ជាស្នូលនៃគោលនយោបាយសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ យោងតាមអនុសាសន៍ សម្រាប់ផែនការប្រាំឆ្នាំលើកទី១៤ (២០២៦-២០៣០) ដែលត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាលពីខែតុលា...
លោក Lavrov ស្តីបន្ទោសអឺរ៉ុប ចំពោះការបង្កជម្លោះ រវាងរុស្ស៊ី និងអាមេរិក ទំនិញតម្លៃថោក របស់ប្រទេសចិន កំពុងហូរចូលយ៉ាងគំហុក ក្នុងទីផ្សាររបស់អាមេរិកឡាទីន ដែលមានប្រជាជនជាង ៦០០ លាននាក់ ប្រមុខសន្តិសុខអ៊ីស្រាអែល ជួបប្រជុំគ្នាដើម្បីវាយតម្លៃការត្រៀមខ្លួន សម្រាប់ការកើនឡើងភានតឹង ដែលអាចកើតមានជាមួយអ៊ីរ៉ង់ ឥណ្ឌាព្យាករណ៍ពីកំណើន សេដ្ឋកិច្ចមានស្ថិរភាព ទោះបីជាមានការតម្លើងពន្ធពីលោក ត្រាំ ក៏ដោយ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញពីក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ មិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញ នៅឡើយ។ ជំនួបនេះផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងលើវិស័យសិទ្ធិមនុស្ស...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ បានសម្រេចចិត្ត ដើម្បីបន្តផ្អាកការកើនឡើងទិន្នផលប្រេងនៅក្នុងខែមីនា។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតនៃប្រទេសសមាជិក OPEC+ រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យសេដ្ឋកិច្ច។ ប្រទេស OPEC+...
បរទេស៖ គណៈប្រតិភូយោធាជាន់ខ្ពស់អ៊ីស្រាអែលដឹកនាំដោយឧត្តមសេនីយ៍ឯក Eyal Zamir ប្រធានសេនាធិការ IDF បានធ្វើទស្សនកិច្ចសម្ងាត់មួយទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ និងវត្តមានយោធាអាមេរិកកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអាមេរិក ឧត្តមសេនីយ៍ Zamir បានជួបជាមួយប្រធានសេនាធិការចម្រុះឧត្តមសេនីយ៍ Dan...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ តាមរយៈការក្រើនរំលឹកនេះ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា៖ «នេះជាការគិតគូររបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួន៣ រវាងគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ចាប់ពីថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា កិច្ចប្រជុំទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី...
សិង្ហបុរី៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ – មូលនិធិអន្តរជាតិសិង្ហបុរីបានបញ្ចប់ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី (Asia’s Rising Circle)លើកដំបូង ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនក្នុងតំបន់ដែលគាំទ្រយុវជនក្នុងការបង្កើតឱកាសសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដោយពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងកសាងបណ្តាញអន្តរជាតិ ដែលអាចជឿទុកចិត្តបាននៅទូទាំងអាស៊ី។ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងរបស់អាស៊ី បានអញ្ជើញយុវជនជា អ្នកធ្វើឱ្យមានការផ្លាស់ប្តូរចំនួន ៤២ នាក់មកពីអាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់ បានចូលរួម និងទទួលបានការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងការងារបានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលពីរថ្ងៃនៅស្រុកស្រីស្នំ...