មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា អឺរ៉ុប បន្តព្យាយាមបង្កជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ លោក Lavrov បានឧ្យដឹងនៅក្នុងបទ សម្ភាសន៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ ផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ីថា “វាពិបាកក្នុងការចោទប្រកាន់ យើងថាជាអ្នកបង្កជម្លោះ”។ លោកបានលេីកឡេីងថា “វាគឺជាអឺរ៉ុប ដែលបានព្យាយាម និងបន្តព្យាយាមសាបព្រោះការបែកបាក់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក...
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានជួបប្រជុំជាមួយប្រមុខយោធាលោក Eyal Zamir ដើម្បីវាយតម្លៃ “ការត្រៀមខ្លួន ប្រតិបត្តិការ” របស់យោធា បន្ទាប់ពីកិច្ចពិភាក្សាការពារជាតិបន្ទាន់ របស់ភាគីទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន។ ក្រសួងការពារជាតិបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាបានផ្តោតលើ “ការត្រៀមខ្លួនប្រតិបត្តិការ របស់យោធាសម្រាប់សេណារីយ៉ូ ដែលអាចកើតមាន” ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីលោក...
បរទេស៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាត្រូវ បានគេព្យាករថានឹងកត់ត្រាកំណើនស្ថិរភាព នៅក្នុងឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២៦-២៧ ដែលជំរុញដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ ទោះបីជាមានផលប៉ះពាល់នៃពន្ធគយ របស់សហរដ្ឋអាមេរិកក៏ដោយ។យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ថា ការស្ទង់មតិសេដ្ឋកិច្ចរបស់រដ្ឋាភិបាល សហព័ន្ធដែលដាក់ជូនសភាកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ដែលចាប់ផ្តើមនៅខែមេសា...
បរទេស: ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសៅរ៍ថា សកម្មភាពរោងចក្រ របស់ប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែមករា ដែលខកខានការព្យាករណ៍បន្ទាប់ ពីការកើនឡើងមួយរយៈពេលខ្លីចូល ទៅក្នុងទឹកដីវិជ្ជមាននៅចុងឆ្នាំមុន។យោងតាមសារព័ត៌មាន Japan Today ចេញកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ថា ការិយាល័យស្ថិតិជាតិ (NBS) បាននិយាយថា ជារង្វាស់សំខាន់មួយនៃសុខភាពឧស្សាហកម្ម សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្មបានធ្លាក់ចុះមកត្រឹម 49.3 ក្នុងខែនេះ។ការបកស្រាយបានធ្លាក់ចុះក្រោមចំណុច ៥០ ចំណុច ដែលបែងចែកការពង្រីក...
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន៩សញ្ជាតិ ចេញពីកម្ពុជាដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ ។ ជនជាតិទាំងនោះរួមមាន ៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា...
ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចបាន៣៩,២%ហើយ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ២ កុម្ភៈ ។ លោកបន្តថា ចំពោះការសាងសងស្ពាននេះ...
តេអេរ៉ង់៖ ការិយាល័យរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញផ្សាយបញ្ជីឈ្មោះមនុស្សចំនួន ២.៩៨៦ នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលភាពចលាចលថ្មីៗនេះនៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ការិយាល័យប្រធានាធិបតីបានឧ្យដឹងថា បញ្ជីនេះ ដែលរួមមានទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខ ត្រូវបានចងក្រងចេញពីទិន្នន័យដែលផ្តល់ដោយអង្គការវេជ្ជសាស្ត្រផ្នែកច្បាប់អ៊ីរ៉ង់ តាមបញ្ជារបស់លោក Pezeshkian។ ការិយាល័យនេះបានឧ្យដឹងថា ចំនួនអ្នកស្លាប់សរុបមានចំនួន ៣១១៧ នាក់ មានន័យថាជនរងគ្រោះចំនួន...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងប្រាប់លោក DAI Bing ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំសាធារណរដ្ឋកូរ៉េថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទលល្មើសអនឡាញនៅកម្ពុជា ។ ការថ្លែងអះអាងរបស់លោក ឃួន ផុនរតនៈ អំពីជំហររឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម រវាងឯកអគ្គរាជទូតទាំងពីរ កាលពីពេលថ្មីៗនេះ នៅស្ថានទូតចិន ក្នុងទីក្រុងសេអ៊ូល ។...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឧ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក ចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ វានឹងជាសង្គ្រាមក្នុងតំបន់។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងតេអេរ៉ង់ ខណៈដែលភាពតានតឹងនៅតែខ្ពស់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការកសាងយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់អាស៊ីខាងលិច។ លោក Khamenei បានលេីកឡេីងថា អ៊ីរ៉ង់នឹងមិនចាប់ផ្តើមសង្គ្រាមនោះទេ ហើយមិនស្វែងរកការវាយប្រហារប្រទេសណាមួយឡើយ “ប៉ុន្តែប្រជាជនអ៊ីរ៉ង់ នឹងវាយប្រហារយ៉ាងខ្លាំងទៅលើ អ្នកដែលស្វែងរកការវាយប្រហារ...