បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសពីពន្ធថ្មីដ៏ខ្ពស់លើបន្ទះសូឡាពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងឡាវ ដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានកំណត់ពន្ធបឋមលើការនាំចូលសូឡាពីក្រុមហ៊ុននានានៅក្នុងប្រទេសអាស៊ីទាំងបីខាងលើនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ , ប្រទេសទាំងនេះត្រូវបានចោទប្រកាន់ពីបទឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតក្នុងស្រុកដោយអយុត្តិធម៌។ សម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មសូឡាអាមេរិកបានទាមទារឱ្យមានការស៊ើបអង្កេតលើការឧបត្ថម្ភធន ដោយនិយាយថា ការស៊ើបអង្កេតមួយគឺត្រូវការដើម្បីការពារការផលិតរបស់សហរដ្ឋអាមេរិក។ ពន្ធបឋមត្រូវបានកំណត់ស្របតាមបរិមាណដែលឧបករណ៍សូឡាត្រូវបាននាំចូល។ ដូច្នេះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាប្រទេសមេគង្គ-ឡានឆាង(LMC) ស្តីពី «ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្ពោះទៅអនាគតនៃការងារ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក CHEN Cong អគ្គទីប្រឹក្សា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងតំណាងស្ថានទូតវៀតណាម ឡាវ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា វេជ្ជសាស្ត្របុរាណ (ឱសថ ឫថ្នាំបុរាណ) គឺជាកេរ្តិ៍តំណែលរបស់ជាតិ ហើយជាមរតកមានតម្លៃជាប្រវត្តិសាស្ត្រ ប្រពៃណីដែលត្រូវខិតខំថែរក្សា និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដោយខិតខំបន្តស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត ។ក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យសួនរុក្ខជាតិឱសថ នៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) របស់មជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យវឌ្ឍនភាព...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញផងដែរ។ ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួង សុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ១៧៩រូប លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការដឹកនាំ ដើម្បីទទួលបានផលវិជ្ជមាន មិនអាចធ្វើឡើង តាមបែបបណ្តែតបណ្តោយ ឬគ្រាន់តែធ្វើទៅតាមតែលទ្ធភាពដែលមានបានទេ ។ ឆ្លៀតពេលវេលាដ៏មានតម្លៃនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្តល់ឱ្យកូនស្រីតូច របស់លោកនូវតួនាទីជាអ្នកដឹកនាំនៅក្នុងរដ្ឋបាលមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលត្រួតពិនិត្យកងកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូងដែលបានដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា កាលពីថ្ងៃអាទិត្យ លោកគីម ជុងអ៊ុន ត្រូវបានជ្រើសរើសឡើងវិញ ជាអគ្គលេខាធិការនៃគណបក្សពលករកូរ៉េ (WPK)...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ INSULATOR, CROSS ARM & PREFORMED TIE ចំនួន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ MV SWITCH DISCONNECTOR ចំនួន 01 មុខ (កញ្ចប់ទី10) (Category-2) ជូននាយកដ្ឋានអាជីវកម្ម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Pre-Wired Lead Seal ចំនួន 250,000 Pcs ជូននាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ 2026) (អាទិភាពបន្ទាន់) (លើកទី២)...
បរទេស៖ បារាំង និងចក្រភពអង់គ្លេស កំពុងរៀបចំផែនការផ្តល់អាវុធ នុយក្លេអ៊ែរដល់អ៊ុយក្រែនដោយសម្ងាត់, នេះបើយោងតាមសេវាស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី គឺមន្ត្រីអង់គ្លេស និងបារាំង កំពុងពិចារណាលើ “ការផ្ទេរគ្រឿងបន្លាស់ ឧបករណ៍ និងបច្ចេកវិទ្យាដែលផលិតនៅអឺរ៉ុបដោយសម្ងាត់ទៅអ៊ុយក្រែន”...