ឧត្ដរមានជ័យ ៖ កម្លាំងយោធាថៃ បានដាក់លូជ្រុងធំៗ និងរាយបន្លាលួស ចូលដីកម្ពុជា ក្នុងជម្រៅប្រមាណ ៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបង្គោលសីម៉ាដែល បានឯកភាពគ្នាលេខ១៥ នៅព្រឹកថ្ងៃទី២៨ គឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុវត្តបទឈប់បាញ់សារជាថ្មី នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមលោក ម៉េត មាសភក្ដី អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាល...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៨៦.៤៤៧នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាម ជំរំនានា ក្នុងនោះស្ត្រីមានចំនួន ៤៥.៣៧៦នាក់ និងកុមារចំនួន ២៨.០១២នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦...
នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ នៃបក្សនិងរដ្ឋ នៃសាធារណរដ្ឋសង្គម និយម វៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រោយពិធីបដិសណ្ឋារកិច្ចផ្លូវការ និងយ៉ាងឧឡារិកនៅក្នុងព្រះបរមរាជវាំង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការតវ៉ាយ៉ាងខ្លាំង ជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា ដែលថៃបានកាន់កាប់ ។នៅក្នុងការតវ៉ាថ្មីៗនេះ កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់ ។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរ...
តាមការប៉ាន់ស្មាន របស់ពួកអ្នកសេដ្ឋកិច្ចពិភពលោក បានអះអាងថា រ៉ែប្រេងរបស់ Venezuala មានប្រហែល ៣០៣ពាន់លានធុង ច្រើនជាងគេបំផុតលើស Saudi Arabia ដែលមានប្រេងត្រឹមប្រមាណ ២៦៧ពាន់លានធុង ដែលប្រេងទាំងនេះមួយភាគធំស្ថិតក្រោមខ្សែរក្រវ៉ាត់នៃរបៀងសមុទ្រ Orinoco តែប្រភេទប្រេងរបស់ Venezuala មានភាពធ្ងន់ កម្រិត API ទាប ដែលប្រេងទាំងនេះពិបាកក្នុងការរុករក...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថាជនជាតិចិន ១១០នាក់ ត្រូវពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ...
មណ្ឌលគិរី៖ របាយការណ៍បូកសរុបថ្មីៗបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ សាខាពន្ធដារខេត្តមណ្ឌលគិរី អាចប្រមូលចំណូលពន្ធបានសរុបចំនួន ៩.២៥៣.០១២.៧៥៥ រៀល លើសផែនការប្រចាំឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាលទ្ធផលវិជ្ជមានមួយក្នុងការគ្រប់គ្រង និងបំពេញកាតព្វកិច្ចពន្ធដារបង់ចូលថវិការដ្ឋ។ លោក អ៊ឹង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា លទ្ធផលប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ១១៤.០២ ភាគរយ...
បាត់ដំបង៖ ការពិតត្រូវបានលាតត្រដាង ចំពោះករណីល្បីកក្រើកខេត្តបាត់ដំបង ចោរប្លន់មាស៥៥តម្លឹង ពេលនេះស្នងការខេត្តបាត់ដំបង បានបើកការស៊ើបអង្កេត និងស្រាវជ្រាវឃើញថាគឺជារឿងប្រឌិតទាំងស្រុង ដោយការពិតបុគ្គលឈ្មោះ អ៊ុំ សុខចំរើន បានយកមាសរបស់ឪពុកម្តាយនេះ ទៅសងបំណុលគេ ព្រោះជំពាក់រឿងចាញ់ល្បែងអនឡាញ ។ បើយោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៦ នៅក្រុងបាត់ដំបង បានលេចឡើងនូវព័ត៌មានថា មានករណីចោរប្លន់លំនៅឋាន...
ភ្នំពេញ៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា លោក JIANG Nan ភាវិរីតំណាងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញWang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតិក្នុងពិធីបើកកម្មវិធីអបអរសាទរ “រីករាយឆ្នាំថ្មីប្រពៃណីចិន”២០២៦ និងការសម្តែងពិសេសនៃក្រុមល្ខោនចិន Zhejiang Wuju នឹងត្រូវធ្វើឡើងនៅសាលមហោស្រពចតុមុខ...
(ភ្នំពេញ)៖ ការបរិច្ចាគឈាម គឺជាការចូលរួមចែករំលែកក្តីស្រឡាញ់ដ៏មានន័យមួយ ព្រោះឈាមមួយចំណែកតូចរបស់យើងអាចជួយមនុស្សម្នាក់ បន្តរស់រានមានជីវិតបាន។ ក្នុងនាមជាឈាមខ្មែរតែមួយ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ម្តងទៀត ដើម្បីទំនុកបម្រុងដល់វីរៈកងទ័ព និងជួយសង្គ្រោះជីវិតបងប្អូនខ្មែរដែលកំពុងត្រូវការឈាមចាំបាច់នៅតាមមន្ទីរពេទ្យនានា។ ក្នុងបេសកកម្មបរិច្ចាគឈាមសង្គ្រោះជីវិត អ្នកស្ម័គ្រចិត្តជាច្រើនរូប រួមទាំងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ដែលបានស្រុះគ្នាមកចូលរួមបរិច្ចាគឈាម ពេញដោយស្នាមញញឹម ក្រោមការរៀបចំរបស់ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីរៈកងទ័ពជួរមុខកម្ពុជា។ ជានិមិត្តសញ្ញានៃសប្បុរសធម៌ ជីប...