នៅព្រឹកថ្ងៃទី១២ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ។ លោកបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស ជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាមួយនឹងស្តង់ដាកាន់តែខ្ពស់ និងវិធានការកាន់តែជាក់លាក់ អនុវត្តការសម្រេចចិត្ត និងការរៀបចំចាត់ចែងសំខាន់ៗរបស់មជ្ឈិមបក្សយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាជាងមុន អនុវត្តអំណាចប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាពជាងមុនក្រោមការគ្រប់គ្រងពីរបប...
ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា កម្ពុជា និងចិនមានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ចនិងការទូតយ៉ាងរឹងមាំតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាអំណោយផលល្អសម្រាប់ប្រទេសទាំងពីរ។ លោកបណ្ឌិត ភី វាសនា អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានឡើងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានអាយុកាលជាង ២០០០ ឆ្នាំ មកហើយ គឺភស្តុតាងប្រវត្តិសាស្ត្រនៃការធ្វើជំនួញ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន។ ទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្ន មិនមែនទើបតែចាប់ផ្តើមក្នុងសតវត្សរ៍ទី ២១...
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនានានៃកោះហ្គ្រីនឡែន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយលើកឡើងថា ប្រជាជនកោះហ្គ្រីនឡែនមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ ។ មួយរយៈពេលកន្លងមក “ប្តូរឈ្មោះ”ឈូងសមុទ្រម៉ិកស៊ិក “យកព្រែកជីកប៉ាណាម៉ាមកវិញ” “ទិញកោះហ្គ្រីនឡែន” ។ល។ ការសម្តែងអាកប្បកិរិយានៃរដ្ឋាភិបាលលោកត្រាំ ដែលមិនច្រានចោលការប្រើប្រាស់មធ្យោបាយគំរាមកំហែងដោយយោធា និងសេដ្ឋកិច្ចដើម្បីសម្រេចបាននូវផែនការវាតទីនិយមរបស់អាមេរិក បានធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បន្ទាប់ពីកងទ័ពអាមេរិកបានវាយឆ្មក់ប្រទេសវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡានិងភរិយាដោយបង្ខំព្រមទាំងនាំខ្លួនទៅសហរដ្ឋអាមេរិកនៅពេលមុននេះមិនជាយូរប៉ុន្មាន លោកត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍...
បាត់ដំបង៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី នៅភូមិជំនាប់ស្បូវភ្លាំង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី បានចុះល្បាត និងបង្ក្រាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ០១ករណី ក្នុងបទល្មើសជាក់ស្តែង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០១ថង់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចង់ឃើញនូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិ បានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី,សម្ដេច ពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរ...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅដើមសប្ដាហ៍ នៃខែមករា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួន៤ ចំនួន ៦លើក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ តាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែមករា...
បរទេស៖ កាលពីថ្ងៃច័ន្ទ អតីតនាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ដែលត្រូវបានកាត់ទោសពីបទលក់ការណែនាំបច្ចេកទេស ប្រតិបត្តិការ និងប្រព័ន្ធប្រតិបត្តិការរបស់នាវាទៅឱ្យមន្ត្រីស៊ើបការណ៍សម្ងាត់ដែលធ្វើការឱ្យប្រទេសចិន គឺត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ១៦ ឆ្នាំ, នេះបើយោងតាមព្រះរដ្ឋអាជ្ញាអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ចៅក្រមសហព័ន្ធម្នាក់នៅទីក្រុងសាន់ឌីអាហ្គោ បានកាត់ទោសលោក Jinchao Wei អាយុ ២៥ឆ្នាំ ឱ្យជាប់ពន្ធនាគារ...
ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ រៀបកិច្ចប្រជុំសាមញ្ញ លើកទី២០ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងឆ្នាំ ២០២៥កន្លងទៅ អាជ្ញាធរខេត្តបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ដែលប្រការនោះធ្វើឲ្យប្រជាពលរដ្ឋសាទរ និងរស់នៅប្រកបដោយសេចក្តីសុខ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២០ អាណត្តិទី ៤...
កំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋខេត្តកំពង់ធំ បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះទៀត លោក នួន ផារ័ត្ន បានបន្តជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់ ក្នុងការថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ និងត្រូវសហការជាមួយមន្ត្រីជំនាញ រួមគ្នាចុះបង្ក្រាប ទប់ស្កាត់បទល្មើស Online Scam...