ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចលើកលែងសោហ៊ុយ អាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សម្រាប់សាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្ដជាប់ព្រំដែនថៃចំនួន៥ ដែលរងគ្រោះដោយការវាយប្រហារ របស់យោធាថៃ។ យោងតាមលិខិត របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ មករា នេះ ថា «ដើម្បីសម្រាលបន្ទុកដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងរងផលប៉ះពាល់ខ្លាំង ពីការវាយប្រហាររបស់យោធាថៃ តាមព្រំដែន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានប្រាប់កិច្ចប្រជុំអ្នកការទូតបរទេសនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មានភស្តុតាងយ៉ាងទូលំទូលាយដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន «ផ្តល់ជំនួយយ៉ាងច្រើន» នៅក្នុងភាពចលាចលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងអាជ្ញាធរបានផ្ទុះឡើងនៅចុងខែមុន ដែលនាំឱ្យមានការស្លាប់រាប់រយនាក់ក្នុងចំណោមកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងអ្នកនៅជិតកន្លែងតវ៉ា។ វិហារអ៊ីស្លាមជាច្រើន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះបើកចំហ បន្ទាប់ពីក្នុងអំឡុងសង្គ្រាមរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើងបន្ទាប់ពីការគំរាមកំហែងជាច្រើនលើកដោយប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីធ្វើអន្តរាគមន៍យោធាលើការបង្ក្រាបរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើកុបកម្មដ៏សាហាវដែលកំពុងធ្វើឱ្យរង្គោះរង្គើប្រទេស ដែលទីក្រុងតេអេរ៉ង់បានអះអាងថា...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។ ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំឡើង។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា មានបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ជាច្រើនបានជួយជ្រោម ជ្រែងកម្ពុជា តាមរយៈការផ្តល់ជំនួយនិងសម្ភារៈជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាក ពោលគឺពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៣ មករា លោក ប៉ែន បូណា លើកឡើងថា ជប៉ុនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន១១.៣...
ម៉ិកស៊ិក៖ ទីក្រុងម៉ិកស៊ិកមានឆន្ទៈធ្វើជាអ្នកសម្របសម្រួល ប្រសិនបើសហរដ្ឋអាមេរិក និងគុយបា យល់ព្រមចរចា នេះបើតាមការលើកឡើងរបស់ប្រធានាធិបតី ម៉ិកស៊ិកលោកស្រី Claudia Sheinbaum ។ លោកស្រីបានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានពេលព្រឹក ជាប្រចាំបន្ទាប់ពីការសន្ទនា តាម ទូរស័ព្ទរបស់លោកស្រី ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយលោកស្រីថា “ប្រសិនបើម៉ិកស៊ិក ក្លាយជាយានជំនិះមួយ ដើម្បីសម្រួលដល់ការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក...
ទីប៊ីលីស៊ី ៖ អតីតនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Garibashvili ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១ លានឡារីហ្សកហ្ស៊ី (ប្រហែល ៣៧០,០០០ ដុល្លារអាមេរិក) ពីបទចោទប្រកាន់ពី បទលាងលុយកខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការិយាល័យរដ្ឋអាជ្ញាហ្សកហ្ស៊ី បានឲ្យដឹងថា លោក Garibashvili...
តេអេរ៉ង់៖ ប្រជាជនអ៊ីរ៉ង់ គាំទ្ររដ្ឋាភិបាល រាប់ម៉ឺននាក់បានចុះតាមដងផ្លូវនៅថ្ងៃចន្ទ ដោយឆ្លើយតបនឹងការអំពាវនាវ ជាផ្លូវការមួយ ដើម្បីបង្ហាញ សាមគ្គីភាព ជាមួយរដ្ឋ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយរូបភាពនៃហ្វូង មនុស្សយ៉ាងច្រើនកុះករនៅទីលានអេងហេឡាប នៃទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសលោក Seyed Abbas Araghchi បានប្រកាសថាស្ថានភាពផ្ទៃក្នុងឥឡូវនេះ «ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង»។ បាតុកម្មគាំទ្ររដ្ឋាភិបាល ដែលក៏បានធ្វើឡើងនៅក្នុងទីក្រុងដូចជា Kerman,...
ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្ត វិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង, មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារ...