(ភ្នំពេញ)៖ ការបរិច្ចាគឈាម គឺជាការចូលរួមចែករំលែកក្តីស្រឡាញ់ដ៏មានន័យមួយ ព្រោះឈាមមួយចំណែកតូចរបស់យើងអាចជួយមនុស្សម្នាក់ បន្តរស់រានមានជីវិតបាន។ ក្នុងនាមជាឈាមខ្មែរតែមួយ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ម្តងទៀត ដើម្បីទំនុកបម្រុងដល់វីរៈកងទ័ព និងជួយសង្គ្រោះជីវិតបងប្អូនខ្មែរដែលកំពុងត្រូវការឈាមចាំបាច់នៅតាមមន្ទីរពេទ្យនានា។ ក្នុងបេសកកម្មបរិច្ចាគឈាមសង្គ្រោះជីវិត អ្នកស្ម័គ្រចិត្តជាច្រើនរូប រួមទាំងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ដែលបានស្រុះគ្នាមកចូលរួមបរិច្ចាគឈាម ពេញដោយស្នាមញញឹម ក្រោមការរៀបចំរបស់ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីរៈកងទ័ពជួរមុខកម្ពុជា។ ជានិមិត្តសញ្ញានៃសប្បុរសធម៌ ជីប...
ភ្នំពេញ ៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB) និងអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកឧកញ៉ា...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Webin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់ភាគីកម្ពុជា និងគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការបោសសំអាតនូវសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីឫសគល់។ នេះបើយោងតាមសំណេរបស់លោក ឯកអគ្គរដ្ឋទូត នៅលើបណ្ដេញសង្គមហ្វេសប៊ុក ។ បើតាមសំណេររបស់លោក វ៉ាង វិនពីន នៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោករីករាយ...
ភ្នំពេញ៖ នៅក្នុងជំនួបកំពូល រវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងព្រះរាជបរមនាមជាប្រមុខរដ្ឋ និងលោក លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរំលឹក ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះការតភ្ជាប់ ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/ សេឡាំផាវ (ឡាវ) ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់...
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូល កម្ពុជា-ឡាវ ដែលមានសម្ដេចតេជោ ហ៊ុន សែន និង លោក ថងលុន ស៊ីសុលីត ជាប្រមុខ បានឯកភាពរួមគ្នាដោះស្រាយ បញ្ហាព្រំដែន នៅសេសសល់ ដើម្បីប្រែក្លាយទៅជាតំបន់ មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ថងលុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញការប្ដេជ្ញា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីខ្លួន បំផ្លាញសន្តិសុខ ស្ថិរភាពឬអធិបតេយ្យ ប្រទេសណាមួយឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ថងលុន ស៊ីសុលីតនៅព្រះរាជាណាចក្រកម្ពុជា...
បាត់ដំបង៖ ក្នុងស្មារតីជំរុញការងារជូនប្រជាពលរដ្ឋក្នុងស្រុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកសំឡូត ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារសរុបចំនួនជាង ៣ពាន់ កន្លែង ពីបណ្តារោងចក្រ សហគ្រាស និងសិប្បកម្មចំនួន៨ ដើម្បីផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើទាំងអស់។ វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ...
ប៉ៃលិន៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយករោងចក្រ សហគ្រាសចំនួន៤ ផ្តល់ឱកាសការងារជិត១ពាន់កន្លែងដោយផ្ទាល់ដល់អតីពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។ វេទិកាការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រារព្ឋធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏មានប្រសិទ្ធភាព និងជាជម្រើសដ៏ប្រសើរ ដែលនាំយកឱកាសការងារក្នុងស្រុកសរុបរចំនួន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយុទ្ធនាការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៦នេះ។ ការដាក់ផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំដកស្រង់ បទពិសោធន៍ លើការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ ឯកភាពលើកិច្ចខិតខំជំរុញ ពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងឈានដល់គោលដៅ ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ ការឯកភាពខាងលើនេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយលោក...