ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតជម្រកបណ្តោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹក គឺជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា...
បរទេស៖ សមាគមពាណិជ្ជករមាស នៅប្រទេសថៃព្រមានថា ហាងលក់មាសនៅក្នុងប្រទេសថៃ រាប់សិបកន្លែងអាចនឹងបិទទ្វារនៅឆ្នាំ ២០២៦ ដោយសារតម្លៃកើនឡើងខ្លាំង និងតម្រូវការគ្រឿងអលង្ការមាសធ្លាក់ចុះ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Jitti Tangsitpakdee ប្រធានសមាគមពាណិជ្ជករមាសបានប្រាប់ Thansettakij ថា...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានបដិសេធការរំពឹងទុកនៃការចរចាជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តគំរាមកំហែងសកម្មភាពយោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនវោហា សាស្ត្ររបស់លោក និងបានប្រកាសពីការ ដាក់ពង្រាយកងកម្លាំងជើងទឹកអាមេរិក បន្ថែមទៅកាន់មជ្ឈិមបូព៌ា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឧ្យដឹងថា “មិនអាចមានការចរចា...
បរទេស៖ យោងតាមសារព័ត៌មាន AP គឺ យ៉ាងហោចណាស់ មានមនុស្ស ៤២ នាក់បានស្លាប់នៅក្នុងព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ដែលបន្តវាយប្រហារតំបន់ធំៗ នៅសហរដ្ឋអាមេរិក ។ ការធ្លាក់ចុះព្រិលយ៉ាងខ្លាំង ដែលបង្កឡើងដោយព្យុះនេះ បានបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយ ពីភាគខាងត្បូងដល់ភាគឦសានប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំង...
បរទស៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦នេះ កងទ័ពអាកាសភូមិន្ទថៃ បាននិយាយថា យន្តហោះ AT-6 មួយគ្រឿង បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃអង្គារ។ សារព័ត៌មាន khaosod English ចេញផ្សាយថា កងទ័ពអាកាសបានបញ្ជាក់ថា ខ្លួនបានទទួលរបាយការណ៍នៅម៉ោង ១០៖៣០នាទី ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យភាគីកូរ៉េតាមរយៈទូតកូរ៉េប្រចាំកម្ពុជា ចែករំលែកព័ត៌មាន ពីករណីឧក្រិដ្ឋជន សម្លាប់និស្សិតកូរ៉េ នៅខេត្តកំពត ក្នុងទឹកដីកម្ពុជានាពេលកន្លងមក ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Kim Changyong...
កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦នេះ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា រវាងកម្ពុជា-ចក្រភព អង់គ្លេស លើកទី៣ នៅព្រឹកថ្ងៃទី២៩ មករា នេះ ។តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-អង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទ នៃការផ្លាស់ប្តូរសកល”...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ចំពោះ សកម្មភាពអរិភាព របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២៩ មករា នេះថា សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុង ប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ បានគូសបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែជាឯកសារគោលរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រង ដោយមីយ៉ាន់ម៉ាខ្លួនឯង ។ លទ្ធផល នៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្នប្រាំចំណុច...