ភ្នំពេញ៖ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានសេចក្តីរីករាយប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយ សហគ្រិនខ្មែរ (KE) ដើម្បីពង្រឹងវិស័យម្រេច និងគ្រឿងទេសកម្ពុជា តាមរយៈការពង្រីកទីផ្សារអន្តរជាតិ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើឆាកសកល។ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ នឹងគាំទ្រ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា ក្នុងការដឹកនាំ សមាជិករបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលើសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងសិក្សានៅទីនោះជាប់ជាប្រចាំ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦លោកប៉ែន បូណា មានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួង នាពេលថ្មីៗនេះ បានបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃ ស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ...
ភ្នំពេញ ៖ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា កុមារដែលអាចអានបានស្ទាត់ជំនាញ ប្រាកដជារៀនទទួលបានលទ្ធផលល្អ នៅគ្រប់មុខវិជ្ជាទាំងអស់ នៅគ្រប់កម្រិតសិក្សា ។ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន មានប្រសាសន៍ថា...
កំពង់ចាម៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែងតាមរយៈ«វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅកាន់ខេត្ដកំពង់ចាមសម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ ដែលរៀបចំនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖«អតីតពលករខ្មែរ និងអ្នកស្វែងរកការងារ អាចចូលរួមវេទិការនេះចាប់ពីម៉ោង...
កំពង់ស្ពឺ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ ជូនអតីតពលករត្រឡប់ មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៧,២៥៧កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើទាក់ទងវិស័យឧស្សាហកម្ម។ បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ...
តាកែវ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីនេះឱ្យដឹងថា ខេត្តតាកែវ មានឱកាសការងារប្រមាណជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តតាកែវ មានឱកាសការងារចំនួន ៦,៥៦០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យឧស្សាហកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង...
ភ្នំពេញ៖ បន្ទាប់ពីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយលោក ដូមីនិក វីល្លៀម (Dominic...
ភ្នំពេញ៖រដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ក្រុមហ៊ុន ម៉ាកាឡូត ហ្គាមិន (ខេមបូឌា) ខូអិលធីឌី និងក្រុមហ៊ុន មហា ហ្គាមិន ខូអិលធីឌី ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក។ អំណោយរបស់ ក្រុមហ៊ុន...
បរទេស៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបំផ្លាញនាវាអ៊ីរ៉ង់ជាច្រើនគ្រឿងនៅថ្ងៃអង្គារ ខណៈដែលសាធារណរដ្ឋអ៊ីស្លាម បានសន្យាថានឹងរារាំងការនាំចេញ ប្រេងរបស់តំបន់នេះ ហើយការព្រួយបារម្ភបានកើនឡើង អំពីការគំរាមកំហែងរបស់ប្រទេសនេះ ក្នុងការបញ្ឈប់នាវាដឹកប្រេងពីការប្រើប្រាស់ផ្លូវទឹកដែល 20% នៃប្រេងរបស់ពិភពលោកត្រូវបានដឹកជញ្ជូន។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានបំផ្លាញនាវាសម្រាប់ដាក់មីនរបស់អ៊ីរ៉ង់ចំនួន ១៦ គ្រឿង ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងការបង្ហោះ...