អង់ការ៉ា: ប្រធានាធិបតីតួកគីលោក Tayyip Erdogan នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសថា តួកគីនឹងត្រូវតែចាំបាច់សម្លឹងមើលទីផ្សារផ្សេងមួយទៀត ប្រសិនបើអាមេរិក នៅតែមិនមានបំណងប្តូរចិត្តពាក់ព័ន្ធនឹងការសម្រេចចិត្តមិនព្រម លក់យន្តហោះចម្បាំងប្រភេទ F-35 មកឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ានោះ។
ភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះបានឲ្យដឹងថាសេចក្តីថ្លែងការ ប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើង ក្នុងគ្រាដែលលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំជាមួយនឹង សមាជិកបក្សក្នុងសភាហើយបញ្ជាក់ថា វាជាតម្រូវការចាំបាច់ ដែលតួកគីត្រូវតែទិញ យន្តហោះចម្បាំងឲ្យបានក្នុងពេលនេះ។
លោក Tayyip Erdogan ត្រូវបានគេជឿជាក់ថា លោកបានលើកឡើងបែបនេះ សំដៅទៅនឹងអ្វីដែល លោកបានជួបប្រជុំដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីអាមេរិក Donald Trupm កាលពីសប្តាហ៍មុនហើយ បញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានផែនការដកចិត្តលើការបញ្ជាទិញប្រព័ន្ធ ការពារមីស៊ីលរបស់រុស្សី S-400 តាមអ្វីដែលអាមេរិកចង់បាននោះឡើយ៕
ប្រែសម្រួល: ស៊ុន លី