តូក្យូ៖ មន្រ្តីទីភ្នាក់ងារ អវកាសបាននិយាយថា យានអវកាសរបស់ប្រទេសជប៉ុន ជិតដល់ផែនដី បន្ទាប់ពីធ្វើដំណើរចម្ងាយមួយឆ្នាំ ពីផ្ទះអាចម៍ផ្កាយ ដែលនៅឆ្ងាយជាមួយ នឹងគំរូដី និងទិន្នន័យ អាចផ្តល់ជាតម្រុយ ដល់ប្រភពដើម នៃប្រព័ន្ធព្រះអាទិត្យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ យានអវកាស Hayabusa2 បានចាកចេញពីអាចម៍ផ្កាយ Ryugu មានចម្ងាយប្រហែល៣០០ លានគីឡូម៉ែត្រ ពីផែនដី កាលពីមួយឆ្នាំមុន ហើយត្រូវបានគេរំពឹងថា នឹងទៅដល់ផែនដី និងទម្លាក់មួក មានផ្ទុកនូវគំរូដ៏មានតម្លៃ នៅភាគខាងត្បូង ប្រទេសអូស្ត្រាលី នៅថ្ងៃទី ៦ ខែធ្នូ។
អ្នកវិទ្យាសាស្ត្រ នៅទីភ្នាក់ងារ រុករកអវកាសជប៉ុន ជឿជាក់ថា សំណាកទាំងអស់ជាពិសេស វត្ថុដែលយកមកពីក្រោម អាចម៍ផ្កាយមានផ្ទុកនូវទិន្នន័យ ដ៏មានតម្លៃមិនប៉ះពាល់ ដល់វិទ្យុសកម្មអវកាស និងកត្តាបរិស្ថានដទៃទៀត។ លោក Makoto Yoshikawa ប្រធានបេសកកម្មគម្រោង Hayabusa2 បាននិយាយថា អ្នកវិទ្យាសាស្ត្រ ចាប់អារម្មណ៍ជាពិសេស ក្នុងការវិភាគសម្ភារៈសរីរាង្គ នៅក្នុងគំរូដី Ryugu ។
លោក Yoshikawa បានបន្តថា វត្ថុធាតុដើមសរីរាង្គ គឺជាប្រភពដើម នៃជីវិតនៅលើផែនដី ប៉ុន្តែយើងនៅតែមិនដឹងថា ផ្កាយទាំងនោះមកពីណាទេ។ យើងសង្ឃឹមថានឹងអាចរកឃើញ តម្រុយទាក់ទង នឹងដើមកំណើត នៃជីវិតនៅលើផែនដី តាមរយៈការវិភាគព័ត៌មានលម្អិត នៃវត្ថុធាតុដើមសរីរាង្គ បាននាំមកដោយ Hayabusa2៕
ដោយ៖លី ភីលីព