បច្ចេកវិទ្យា

Tik Tok ធ្វើបច្ចុប្បន្នភាព​​ គោលការណ៍​របស់​ខ្លួន​ ដើម្បី​គាំទ្រ​ដល់សុខុមាលភាព សហគមន៍

សុវត្ថិភាព​យុវជន​នៅតែបន្តជា​អាទិភាព ​រួម​ជា​មួយ​នឹង​​សកម្មភាព ​ដែលផ្តល់​ផល​ប៉ះពាល់​ថ្មី​មួយ​ចំនួន​នៅ​ក្នុង​​គោល​ការណ៍​សុវត្ថិភាពលើ​កុមារ​ឬ​ក្មេងៗ​របស់​ Tik Tok​ រួម​​​មាន​ការ​ភ្នាល់​ ហ្គេម ឬ​សកម្មភាព​គ្រោះ​ថ្នាក់​ផ្សេងៗដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​យុវជន នឹង​មិន​ត្រូវ​បាន​អនុញ្ញាតិ​នៅ​លើ​ Tik Tok   

សេចក្តី​ណែនាំ​ដែល​ត្រូវបាន​កំណែថ្មី​ត្រូវ​បាន ​បង្កើត​ឡើង​ដោយ​​រួម​បញ្ចូល​មតិ​យោបល់​​និង​ពាក្យពាចន៍​​ដែល​ត្រូវ​បាន​ប្រើ​ដោយ​​អ្នក​ជំនាញ​ផ្នែក​សុខភាព ​ផ្លូវ​ចិត្ត​ ដើម្បី​ពង្រឹង​​គោល​ការណ៍​Tik Tok អំពី​ការ​ធ្វើ​បាប​ខ្លួន​ឯង និង​មាតិកាអំពី​ការ​ធ្វើ​អត្តឃាត​ និង​ដើម្បី​បញ្ជៀស​ពី​សកម្មភាព​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់​

ឯកសារ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​និង​ត្រូវ​បាន ​បង្កើត​ឡើង​ក្រោម​​​ការណែនាំពី ​​ចិត្ត​វិទូនៃ​អាកប្បកិរិយានិង​អ្នក​ជំនាញ​បង្កាការ​ធ្វើ​អត្តឃាត​ នឹង​ត្រូវ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ដើម្បីគាំទ្រ​អ្នក​ប្រើប្រាស់​ទាំង​ឡាយ​ណា​ដែល​អាច​នឹង​កំពុង​មាន ​ផល​លំបាក​នៅ​ក្នុង​សហគមន៍​ Tik Tok

រាជធានីភ្នំពេញ ​ប្រទេសកម្ពុជា​ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០៖ ​Tik Tok​ ប្រកាស​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​គោល​ការណ៍​សហគមន៍(Community Guidelines)​ដែល​ផ្តោត​យ៉ាង​លម្អិត​ទៅ​លើ​ថា​តើ​អ្វី​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាតិ​​ឲ្យ​មាន​លើ​ Tik Tok។ គោល​ការណ៍​សហគមន៍​របស់​យើង​គាំទ្រ​ដល់​​បទពិសោធន៍បែប​កំសាន្ត​​​និង​រស់ ​ររវើក​ដែល​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​។ គោល​ការណ៍​​ទាំង​នោះ​បាន​បង្ហាញ​ពី​ក្រម​សីលធម៌​​ និង​​ជម្រុ​ញ​ដល់​បរិយាកាស​ស្វាគមន៍​​ដល់​សហគមន៍ទាំង​មូល​។ ពួក​យើង​នឹង​បន្ត​ពិនិត្យ​និង​ពង្រឹង​គោល​ការណ៍​របស់​ពួក​យើង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អារម្មណ៍​ផាសុកភាព​និង​សុវត្ថិភាព​ក្នុង​ការ​បង្កើត​ និង​ចែក​រំលែក​នៅ​លើ​ Tik Tok។​

ការ​លើក​កម្ពស់​គោល​ការណ៍​ប្រកប​ដោយ​បរិយាបន្ន​

នៅ​លើ​ Tik Tok គោល​ការណ៍​សុវត្ថិភាព​មិន​មែន​ ជា​ការ​ដាក់​ឲ្យ​គ្រាន់​តែ​មាន​ឬ​ជា​ការ​​ដាក់​លំអ​នោះ​ទេ តែ​វា​ជា​កិច្ច​ការ​ចំបង​របស់​ពួក​យើង​ ហើយ​ក្រុម​ការងារ​របស់​ពួក​យើង​​តែង​តែ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ និង​គិត​គូរ​យ៉ាង​ម៉ត់​ចត់​នៅពេល​ដែល​យើង ​ធ្វើ​ការ​បង្កើត​គោល​ការណ៍​ទាំង​នោះ​។ អ្នក​គ្រប់​គ្នា​អាច​ប្រើប្រាស់​គោល​ការណ៍​របស់​យើង​​បាន​ ដោយ​សារ​វា​បាន​គ្រប​ដណ្តប់​ទៅ​លើ​ផ្នែក​ផ្សេងៗទាំង​១០​នៃ​មាតិកា​។ ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​បាន​បន្ថែម​ចំនុច​លម្អិត​ទៅ​លើ​ផ្នែក​នីមួយៗ​​ ដោយ​ផ្អែក​ទៅ​លើ​​​  អាកប្បកិរិយា​ដែល​យើង​​សង្កេត​មើល​ឃើញ ​​នៅលើ​កម្ម​វិធី មតិ​កែ​លំអពី​សហគមន៍ និង​អនុសាសន៍​ផ្តល់​ដោយអ្នក​សិក្សា ​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​ប្រឹក្សា​​ផ្តល់​យោបល់​លើ​មាតិកា​របស់​យើង​។

ស្រប​ពេល​ដែល​គោល​ការណ៍​មួយ​ចំនួន​ត្រូវ​បាន​ បង្កើត​និង​រៀប​រៀង​រួច​ជា​ស្រេច​ យើង​នឹង​ធ្វើ​ការ​បញ្ជាក់​ពី​ចំនុច​សំខាន់​មួយ​ចំនួននៃ​គោល​ការណ៍​ទាំង​នោះ​ ដែល​ពួក​យើង​បាន​ពង្រឹង​បន្ថែម​ដើម្បី​គាំទ្រ​ដល់​សុខុមាល​ភាព​សហគមន៍ទាំង​មូល​។​

  • ពួក​យើង​ចង់​ឲ្យ​សហគមន៍របស់​មាន​ការ​ជឿជាក់ ​​និង​ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​។ គោល​ការណ៍ដែល​ត្រូវបាន ធ្វើ​បច្ចុប្បន្ន​ ត្រូវ​បាន​បង្កើត​ជាមួយ​នឹង​ការ​​រួម​បញ្ចូល​អនុសាសន៍​និង​ពាក្យពាចន៍​​ដែល​បាន​ណែនាំ ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ដើម្បី​ពង្រឹង​​គោល​ការណ៍​Tik Tok អំពី​ការ​ធ្វើ​បាប​ខ្លួន​ឯង និង​មាតិកាអំពី​ការ​ធ្វើ​អត្តឃាត​និង​ដើម្បី​បញ្ជៀស​ពី​សកម្មភាព​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់​។ គោល​ការណ៍​របស់​យើង​អំពីមាតិកា​នៃ​ការ​ទទួល​ទាន​អាហារបាន​បន្ថែម​នូវ​​ការ​​ពិចារណា​ថា​ តើ​វា​បាន​បញ្ចូល​សកម្មភាព​ធ្វើ​​ឲ្យ​ចុះ​ទម្ងន់​ណា​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ដែរ​ឬទេ​។
  • ពួក​យើង​យល់​ពី​ផល​លំបាក​ដែល​ជន​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ ​តែ​ង​ជួប​ប្រទះ​នៅ​ពេល​ដែល​គេ​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​ នៅ​លើ​បណ្តាញ​អន​ឡាញ​។ ហេតុដូច្នេះ​ហើយ​ពួក​យើង​បាន​ពង្រឹង​គោល​ការណ៍​ស្តី​ពី​ការ​វាយ​ប្រហារ និងការ​បៀត​បៀន​នានា ហើយ​​​សេចក្តី​ណែនាំ​របស់​យើង​​ក៏​កាន់​តែ​មាន​ភាព​ជាក់​លាក់​ជាង​មុន ​អំពី​ប្រភេទ​នៃ​មាតិកានិង​សកម្មភាព​ណាមួយ​ដែល​មិន​អនុញ្ញាតិ​ឲ្យ​​មាន​នៅ​លើ Tik Tok រួម​មាន​​ការ​ហែក​យក​ព័ត៌មាន​ ជជីក​រក​ព័ត៌មានរបសបុគ្គល​ណា​មួយ​ និង​គោល​ការណ៍​ប្រឆាំង​នឹង ​ការ​បៀត​បៀន​​ផ្លូវ​ភេទ​ជា​ច្រើន​បន្ថែម​ទៀត​។
  • សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​គ្រប់​ៗរូប​នៅ​ក្នុង​សហគមន៍​ របស់​យើង​គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​យើង​ខ្លាំង​ណាស់​ ជាពិសេស​គឺ​សុខុមាល​ភាព ​របស់​យុវជន​។ ស្រប​តាម​គោល​ការ​ណ៍​ស្តីពី​សកម្មភាព​គ្រោះ​ថ្នាក់​ដែល​មាន​ស្រាប់​ ពួក​យើង​បាន​ធ្វើ​ការ​កំណត់​ ដាក់​ឈ្មោះ ឬ​លុប​ចោល​នូវ​មាតិកា​ដែល​បង្កជា​សកម្មភាព ​ឬ​ការ​ភ្នាល់​ណាមួយ​ដែល​គ្រោះ​ថ្នាក់​។ អីឡូវ​នេះ​ យើង​បាន​បន្ថែម​សកម្មភាព​ប៉ះពាល់​ចូល​ទៅ ​ក្នុង​ផ្នែក​មួយ​នៃ​គោល​ការណ៍​សុវត្ថិភាព​ កុមារ​ឬក្មេងៗ ដើម្បី​បញ្ជៀស​មាតិកា​នៃ​ការ​ភ្នាល់​គ្នា ហ្គេម ឬសកម្មភាព​គ្រោះ​ថ្នាក់​ណា​មួយ​ ហើយ​វា​នឹង​មិន​ត្រូវ​បាន​អនុញ្ញាតិ ​ឲ្យ​មាន​នៅ​លើ​Tik Tok ឡើយ​។ ពួក​យើង​តែង​តែ​ជម្រុញ​អ្នក​ប្រើប្រាស់​ឲ្យ​មាន​ភាព ​ច្នៃ​ប្រឌិត​និង​សប្បាយ​រីក​រាយ ​ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​ន័យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ជន​ ឬ​ក្រុម​ណា​មួយ​ឡើយ​។
  • Tik Tok បង្ហាញ​ពី​ជំហរយ៉ាង​មុត​មាំ​ក្នុង​ការ​ប្រឆាំង​ទៅនឹង​​អំពើ​ហិង្សា​ទាំង​អន​ឡាញ​និង​ក្រៅប្រព័ន្ធ​អន​ឡាញ​។ ពួក​យើង​បាន​ធ្វើ​បច្ចុប្បន្នភាព ​​គោល​ការណ៍​គ្រោះ​ថ្នាក់​បុគ្គល​និង​ស្ថាប័ន​របស់​ពួក​យើង​​ដើម្បី​ផ្តោត​​ឲ្យ​កាន់​តែ​ច្បាស់​ទៅ​លើ​ បញ្ហា​អំពើ​ហិង្សា​។ អីឡូវ​នេះ សេចក្តី​ណែនាំ​របស់​យើង​​ត្រូវ​បាន​រៀប​រាប់​កាន់​តែ​លម្អិត​ពី​ និយម​ន័យ​នៃ​ការ​គំរាម​គំហែង​ ឬ​ការ​ញុះញង់ ក៏​ដូច​ជា​មាតិកានិង​សកម្មភាព​ដែល​យើង​ហាម​ឃាត់​នៅ​លើ​Tik Tok។

ស្រប​ពេល​ដែល​យើង​ធ្វើ​ការ​បង្កើត​គោល​ការណ៍​ប្រកប​ដោយ ​បរិយាបន្ន​ ពួក​យើង​ក៏​បន្ត​ធ្វើឲ្យTik Tok ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​សម្រាប់ ​អ្នក​រាល់​គ្នា​។ ថ្មីៗនេះ​ ពួក​យើង​បាន​ប្រកាស​ពី​លក្ខណៈកម្មវិធី​ថ្មី​ដើម្បី​គាំទ្រ​ដល់​អ្នក​ប្រើប្រាស់​ ដែល​មាន​ជំងឺអេពីឡឹប​ស៊ី(photosensitive epilepsy) ហើយ​ពួក​យើង​កំពុង​ដាក់ ​ចេញ​នូវ​កម្មវិធី​ថ្មី​បម្លែង​អក្សរទៅជា​សម្លេង​ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បម្លែង​អក្សរ​ឬ​អត្ថបទ​ទៅ ជា​សម្លេង​ ដែល​ចុច​ស្តាប់​បាន​នៅ​ពេល​ដែល​វា​ស្ថិត​ក្នុង​វីដេអូ​ (text-to-speech)។

This image has an empty alt attribute; its file name is 1W-671x1024.jpg

ព័ត៌មាន​និង​ឯកសារ​ថ្មី​​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​សុខុមាល​ភាព​

នៅ​ពេល​ដែល​យើង​ធ្វើ​ការ​កំណត់​ពី​ប្រធាន​បទ​ប្រឈម​ដូចជា​ ការ​ធ្វើ​បាប​ខ្លួន​ឯង​ យើង​តែង​មាន​សេចក្តី​អាណិត​អាសូរ​ទៅដល់​ជន​រង​គ្រោះ​។ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ យើង​នឹង​ធ្វើ​ការ​ដាក់​ចេញ​នូវ​ព័ត៌មាន​​មួយ​ចំនួន​ដែល​នឹង​ជួយ​ដល់​ជន​រង​គ្រោះ​ ​ដែល​កំពុង​រង​ផលលំបាក។​ ព័ត៌មាន​​ទាំង​នោះ​ត្រូវ​បាន​បង្កើ​ត​​ឡើង​ជាមួយ​នឹង​ការ​ណែនាំ​ពី​​ចិត្ត​វិទូនៃ​អាកប្បកិរិយា​កំពូល និងអ្នក​ជំនាញ​ការពារ​ការ​ធ្វើ​អត្តឃាត​ និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ផ្តល់​ យោបល់​នៅ​សហរដ្ឋអាមេរិច​របស់​យើង​។​ អីឡូវ​នេះ​ ប្រសិន​បើ​នរណាម្នាក់​ធ្វើ​ការ​ស្វែង​រក​ពាក្យ​ «ធ្វើបាប​ខ្លួន​ឯង» ឬ »ស្អប់​ខ្លួន​ឯង» ពួក​គេ​នឹង​ទទួល​បាន​នូវ​សកម្មភាព​ ណែនាំ​ជាមួយ​នឹង​​ភស្តុតាង​ច្បាស់​លាស់ ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​។ ហើយ​ចំពោះ​ការ​ស្វែង​រក​ជំនួយ​ផ្លូវ​អារម្មណ៍ អ្នក​ប្រើប្រាស់​នៅ​តែ​អាច​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​ទូរស័ព្ទ ឬ​ផ្ញើសារទៅកាន់​ ​ National Suicide Prevention Lifeline។

This image has an empty alt attribute; its file name is 2W-756x1024.png

ពួក​យើង​ក៏​បាន​ដាក់​ចេញ​ជម្រើសមើល ​វីដេអូនៅខាង​លើ​វីដេអូ​​។ ប្រភេទវីដេអូ​ទាំង​នោះ​​​ត្រូវ​បាន​​​​ដក​ចេញ​ពី​ការ​របស់​មាតិកា​នៃ​អ្ន​ក​ប្រើប្រាស់(For You feed)​ ហើយ​លក្ខណៈនៃ​កម្មវិធីនេះ​មាន​គោល​បំណង​​កាត់​បន្ថយ​ការ​មើល​មាតិកាវីដេអូ​ទាំង​នោះ ​ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន​ តាម​រយៈការ​ផ្តល់​នូវ​ជម្រើស​ក្នុង​ការ​រំលង​វីដេអូ​ឬ​ក៏​មើល​វា។​

ពួក​យើង​បន្ត​បង្កើត​នូវ​លក្ខណៈកម្មវិធីដើម្បី​ជួយ​ដល់ ​អ្នក​ប្រើប្រាស់​ក្នុង​ការ​គ្រប់​គ្រង​បទពិសោធន៍​នៃ​ការប្រើប្រាស់​ Tik Tok របស់ពួក​គេ​ តាម​រយៈ​ការកំណត់ ​មតិ​ដែល​ពួក​គេ​មិន​ចង់​មើល​ដោយ​ស្វ័យ​ប្រវត្ត ឬ​ការ​និយាយ​ថា​ «មិន​ចាប់​អារម្មណ៍»​ លើ​វិដេអូ​ដែល​មាន​នៅ​លើ​មាតិការបស់ពួក​គេ​​។ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​យើងដែល​អ្នក​ប្រើប្រាស់​អាច​​ផ្តល់​ជា​មិត​យោបល់​និង​អាច​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ថា​មាតិកា របស់​គេ​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ដទៃផ្សេង​ទៀត​។

This image has an empty alt attribute; its file name is 3W.png

ចាប់​តាំង​ការ​រីករាល​ដាល​នៃ​ជំងឺ Tik Tok បាន​ផ្តល់​ព័ត៌មាន ទាក់​ទង​នឹង​សុខភាព​សាធារណៈពី​អ្នក​ជំនាញ​ និង​អ្នក​សង្គ្រោះ​ជួរមុខ​ក៏​ដូច​ជា​ក្រុម​គ្រួសារ ​របស់​ពួក​គេ​។ ពួក​យើង​ពិត​ជា​មាន​មោទនភាព​ដែល​សហគមន៍​របស់​យើង​បាន​រួប​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​​ចំពោះ​មុខ រួម​មានការ​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​​ #សំអាត​វា​ចេញ​(#wipeitdown)​  និង​#នៅផ្ទះ​ប្រកបដោយ​ភាព​រីករាយ​ ហើយ​ការ​ចូល​រួម​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​យើង​បាន ​ភ្ជាប់​ទំនាក់​ទំនង​និង​រីក​រាយ​ជា​មួយ​គ្នា​នៅគ្រាលំបាក។​ ខណៈពេល​វាក់​សាំង​កូវីដ ១៩​កំពុង​ត្រូវ​បាន​គេ​ពិសោធ​និង​ផលិត​ឡើង​ ពួក​យើង​បាន​បន្ត​ការ​ប្រឹង​​ប្រែង​ដើម្បី​គាំទ្រ​សុខុមាល​ភាព​សហគមន៍​ តាមរយៈ​ការ​ចែក​រំលែក​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់​លាស់អំពីវាក់​សាំង​។ ជាមួយ​គ្នា​នោះ​ដែរ ពួ​ក​យើង​ក៏​បន្ត​លុប​ចោល​ព័ត៌មាន​មិន​ពិត ​(misinformation) ​អំពី​ជំងឺកូវីដ ១៩​និង​វាក់​សាំង​របស់​វា។​

នៅ​សប្តាហ៍​ខាង​មុខ​នេះ​ ព័ត៌មាន​អំពី​ជំងឺកូវីដ ១៩(coronavirus resource hub) នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព(updated)​ជាមួយ​នឹង​​សំនួរ​ដែល​ត្រូវ​បាន​សួរ​ញឹក​ញាប់​ និង​ចម្លើយ​ដែល​ផ្តល់​ដោយ​អ្នក​ជំនាញ​លើ​សុខភាព​សាធារណៈ រួម​មាន​មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺឆ្លង (CDC)។ លោក​អ្នក​អាច​ស្វែង​រក​មជ្ឈមណ្ឌល​ឯកសារ​អំពី​ជំងឺ​កូវីដ១៩​បាន​នៅ​លើ​គេហទំព័រ​ខាង​ក្រៅ តាម​រយៈមឺនុយ​ការ​ស្វែងរក​ ​ផ្ទាំង​ប៉ាណូកូវីដ​១៩ និង​​វីដេអូ​ដែល​ស្តីអំពី​ជំងឺ​កូវីដ​១៩ ដែល​ត្រូវ​បាន​​មើល​ជាង​២លាន​ដង​ពីជុំ​វិញពិភព​លោក​​ក្នុង​រយៈពេល​ត្រឹម​តែ​៦ខែ​ប៉ុណ្ណោះ​។  ពួក​យើង​ក៏​បាន​សហការជា​មួយ​នឹង​​ក្រុម​ហាឡូ (Team Halo) ដែល​អាច​ឲ្យ​អ្ន​ក​វិទ្យាសាស្ត្រ​នៅ​ជុំ​វិញពិភពលោក​​ចែក​រំលែក​ពី​ដំណើរ​ការ​ នៃ​ផលិត​វាក់​សាំង​តាម​រយៈវីដេអូ​។​

This image has an empty alt attribute; its file name is 4W.png

ការ​អប់​រំ​សហគមន៍

ពួក​យើង​បាន​ធ្វើ​ការ​អប់រំ​និង​ពង្រឹង​ការ​យល់​ដឹង ​របស់​ពួក​គេ​តាម​រយៈ​គោលការណ៍​របស់​ពួក​យើង​ដែល​មាន​នៅ​ក្នុង​វីដេអូ​ ការ​ផ្តល់​ដំណឹង​ និង​ឧបករណ៍​សុវត្ថិភាព​។ នៅ​ក្នុង​ខែ​នេះ​ អ្នក​ប្រើប្រាស់​ Tik Tok នឹង​ទទួល​បាន​ការ​គោលការណ៍​ដែល​ទើប​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​។ ការ​ផ្តល់​សុវត្ថិភាព​ដល់​សហគមន៍​គឺជា​ការ​ប្តេជ្ញា​​គ្មាន​ដែន​កំណត់​។ ពួក​យើង​បាន​ដឹង​ពី​ទំនួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​អ្នក​ប្រើប្រាស់​របស់​យើង​ ក្នុង​ការ​ការ​ពារ​និង​ឆ្លើយ​តប​នៅ​ពេល​ដែល​មាតិកាថ្មី​ត្រូវ​បាន​បង្កើត​ឡើង​។ ហេតុដូច្នេះ​ហើយ​​ ពួក​យើង​នឹង​បន្ត​ពង្រឹង​គោល​ការណ៍​របស់​យើង​ ជាមួយ​នឹង​​បច្ចេក​វិទ្យា​ថ្មី​ដែល​នឹង​អាច​ឲ្យ​យើង​រក​ឃើញ ​នូវ​មាតិកាដែលផ្តល់​ផល​​ប៉ះពាល់​ដោយ​ស្វ័យ​ប្រវត្ត បង្កើត​លក្ខណៈកម្មវិធីដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់ ​គ្រប់​គ្រង​ការ​ប្រើប្រាស់​ Tik Tok ក៏​ដូចជា​ការ​ជ្រើស​រើស​មាតិកា និង​ផ្តល់​អំណាច​ដល់​សហគមន៍ ​របស់​យើង​ក្នុង​ការ​បង្កើត​បរិយាកាស​ដ៏​គួរឲ្យជឿជាក់​មួយ។ ជា​ចុង​ក្រោយ ពួក​យើង​សង្ឃឹម​ថា ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​​ទាំង​នេះ នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទពិសោធន៍​ដែល​រីក​រាយ​ និង​ប្រកប​ដោយ​​​អត្ថន័យ។​

TikTok គឺជាកម្មវិធីមួយដែលមានការដោនឡូត ច្រើនជាងគេបំផុតនៅលើពិភពលោក។ លោក​អ្នក​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ Tik Tok បាន​នៅ​លើ​  iOS Google Play

TikTok គឺជាគោលដៅឈានមុខគេសម្រាប់ វីដេអូតាមទូរស័ព្ទបែបខ្លីៗ។ បេសកកម្មរបស់យើង គឺដើម្បីជម្រុញភាពច្នៃប្រឌិត និងនាំមកនូវភាព រីករាយ។ TikTok មានការិយាល័យទូទាំងពិភពលោករួមមានទីក្រុងឡូសអេនជេលេស ញូវយ៉ក ឡុង ប៉ារីស ប៊ែរឡាំង ឌូបៃ មុមបៃ សិង្ហបុរី ហ្សាការតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ការសាកសួរព័ត៌មាន៖

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

Rachel Roberts

ក្រុមហ៊ុន MSA Marketing Solutions

Rachel.roberts@msacam.com +(855) 96 368 0826

To Top