សុខភាព

ចង់ឲ្យបុរស ស្រឡាញ់អ្នកមែនទេ វិធីទាំងនេះអាចជួយអ្នកបាន

ខាងក្រោមនេះ ជាវិធីក្នុងការធ្វើឲ្យមនុស្ស ប្រុសស្រឡាញ់អ្នកខ្លាំង។ តើមានអ្វីខ្លះទៅ?

-អ្នកអាចនៅកំដរគេដោយស្ងាត់ស្ងៀម មានន័យថានៅពេលដែលគេឈឺ គឺអាចនៅក្បែរគេហើយ មើលថែទាំគេដោយមិនរអ៊ូរទាំ ឬនៅកំដរគេនៅពេល ដែលគេជួបនឹងបញ្ហាផ្សេងៗ ។

-អ្នកមិនត្រូវឈ្លោះប្រកែកគ្នា ព្រោះតែរឿងអត់ប្រយោជន៍នោះទេ ដោយគួរតែចេះអធ្យាស្រ័យដល់គ្នា។ ជាងនេះទៅទៀត ត្រូវតែចេះយល់ចិត្តគ្នាទើបអាច រស់នៅជាមួយគ្នាបានយូរ។

-អ្នកត្រូវតែធ្វើជានារីដែលឆ្លាតទើបបុរសចូលចិត្ត ថែមទាំងមិនត្រូវប្រច័ណ្ឌច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរ តែងកើតមានរឿងជានិច្ច។

-ចំនុចសំខាន់មួយទៀត គឺត្រូវតែធ្វើជាមនុស្សល្អ ចេះជួយអ្នកដទៃ ចេះជួយយកអាសារគ្នាអធ្យាស្រ័យ ចំពោះគ្រប់រឿងដែលគេធ្វើខុស ដោយបើកចិត្តឲ្យទូលាយមិនប្រកាន់ខឹង និងមិនចងគំនុំទុក ៕

ប្រភព៖ www.health.com.kh

To Top