ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ បន្ទាប់ពីការចាក់វ៉ាក់សាំង រយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំ នៅរក្សាភាពធម្មតា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ អស់រយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅរក្សាភាពធម្មតា ខណៈសម្ដេច នៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។

សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៧ មីនានេះថា “ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ”។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន សូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់សម្ដេច៕

To Top