ន័រវែស ៖ មន្រ្តីន័រវេស បានកែសំរួលដំបូន្មានរបស់ពួកគេ ទៅលើអ្នកដែលទទួល បានវ៉ាក់សាំង COVID-១៩ បន្ទាប់ពីការស្លាប់មួយចំនួនតូច ចំពោះមនុស្សវ័យចំណាស់ ដោយទុកឱ្យ វេជ្ជបណ្ឌិតម្នាក់ៗពិចារណាថា តើអ្នកណាគួរតែទទួលថ្នាំបង្ការ។
ទីភ្នាក់ងារថ្នាំន័រវេ កាលពីពេលថ្មីៗនេះថា បានរាយការណ៍ថាមនុស្សសរុប ២៩ នាក់បានទទួលរង ផលប៉ះពាល់ ក្នុងនោះ ១៣ នាក់ស្លាប់។
ការស្លាប់ទាំងអស់ បានកើតឡើង ក្នុងចំណោមអ្នកជំងឺ នៅតាមមណ្ឌលថែទាំ ហើយអ្នក ទាំងអស់នោះ មានអាយុលើសពី ៨០ ឆ្នាំ។
ទីភ្នាក់ងារនេះ បានចុះបញ្ជីគ្រុនក្តៅ និងចង្អោរ ថាជាផលរំខាន ដែលអាចនាំឱ្យ មានការស្លាប់ របស់អ្នកជំងឺ ដែលទន់ខ្សោយ មួយចំនួន។
យោងតាមតួលេខផ្លូវការ បានឱ្យដឹងថាមនុស្សជាង ៣ ម៉ឺននាក់ បានទទួល ការចាក់ វ៉ាក់សាំង Pfizer ឬវ៉ាក់សាំងសម័យថ្មី នៅប្រទេសនេះ ចាប់តាំងពីចុងខែកន្លង នេះបើ យោងតាមតួលេខផ្លូវការ។
ប្រធានវេជ្ជសាស្ត្រ នៅទីភ្នាក់ងារនេះ បាននិយាយថា យើងមិនមានការព្រួយបារម្ភ អំពីបញ្ហានេះទេ។ វាច្បាស់ណាស់ថា វ៉ាក់សាំងទាំងនេះ មានហានិភ័យតិចតួច ដោយមានករណីលើកលែង តិចតួចចំពោះអ្នកជំងឺ ដែលខ្សោយ។
គាត់បានបន្ថែមទៀតថា“ ឥឡូវនេះគ្រូពេទ្យ ត្រូវតែពិចារណា ដោយយកចិត្តទុកដាក់ថាតើ អ្នកណាគួរ តែចាក់វ៉ាក់សាំង។ អ្នកដែលខ្សោយ ហើយនៅចុងបញ្ចប់នៃជីវិត អាចត្រូវបានទទួលថ្នាំបង្ការ បន្ទាប់ពីការវាយតំលៃ សុខភាពបុគ្គល” ។
នៅដើមសប្តាហ៍នេះ វិទ្យាស្ថានសុខភាព សាធារណៈន័រវេស បាននិយាយថា “ផលប៉ះពាល់ណាមួយ នៃវ៉ាក់សាំងនឹ ងត្រូវបានកាត់បន្ថយ ដោយការថយចុះ ហានិភ័យនៃការធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងរ ជាមួយកូវីដ – ១៩ សម្រាប់មនុស្សវ័យចំណាស់ និងខ្សោយ។
វាបានបន្ថែមទៀតថា“ ចំពោះអ្នកជំងឺដែលខ្សោយ និងអ្នកជំងឺ ដែលឈឺធ្ងន់ តុល្យភាព នៃអត្ថប្រយោជន៍និងគុណវិបត្តិ នៃការចាក់វ៉ាក់សាំង ត្រូវបានណែនាំ” ។
នៅក្នុងរបាយការណ៍របស់ខ្លួន ភ្នាក់ងារវេជ្ជសាស្រ្តន័រវេស បាននិយាយថាស្ត្រី ២១ នាក់និងបុរស ៨ នាក់ មានផលប៉ះពាល់។
ទីភ្នាក់ងារដដែល បាននិយាយថា ក្រៅពីអ្នកដែលបានស្លាប់ ទីភ្នាក់ងារនេះ បាននិយាយថា មនុស្ស ៩ នាក់មានផលប៉ះពាល់ធ្ងន់ធ្ងរ ដោយគ្មានផលវិបាកធ្ងន់ធ្ងរ និង៧នាក់ទៀត មិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ។
អ្នកជំងឺទាំង ៩ នាក់មានប្រតិកម្មអាលែហ្សី មិនស្រួល និងក្តៅខ្លួនខ្លាំង ខណៈពេល ដែលផលប៉ះពាល់ មិនសូវធ្ងន់ធ្ងរ រួមមានការឈឺខ្លាំង នៅត្រង់កន្លែងចាក់។
ជារួម ន័រវែស បានចុះបញ្ជីចំនួន ៥៧.២៧៩ ករណី និងមានអ្នកស្លាប់ចំនួន ៥១១ នាក់។
នៅទូទាំងពិភពលោក មន្រ្តីរំពឹងថា ការស្លាប់និងផលប៉ះពាល់ ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវរាយការណ៍ បន្ទាប់ពីមានយុទ្ធនាការ ចាក់ថ្នាំបង្ការរោគដ៏ច្រើនសន្ធឹកសន្ធាប់ ដែលផ្តល់ឱ្យមនុស្ស មួយចំនួនធំ ចូលរួម។
ប៉ុន្តែការកំណត់ថាតើ វ៉ាក់សាំងដែលបណ្តាល ឱ្យស្លាប់ អាចជាបញ្ហាប្រឈមខ្លាំ ងហើយទាមទារ ឱ្យមានបុព្វហេតុ សក្តានុពលផ្សេងទៀត ត្រូវបានបដិសេធជាមុន។
ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បានរាយការណ៍ ពីករណីមួយចំនួន នៃផលប៉ះពាល់ ដែលមានផលវិបាកធ្ងន់ធ្ងរ ដល់ស្លាប់។
ទីភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុប បាននិយាយថា ខ្លួននឹងទទួល និងពិចារណា លើរបាយការណ៍សុវត្ថិភាពប្រចាំខែ ពីក្រុមហ៊ុនដែលត្រូវបានអនុញ្ញាត ឱ្យលក់វ៉ាក់សាំងដោយចាប់ផ្តើមពីខែ មករា ជាមួយ Pfizer-BioNTech ។
ប្រែសម្រួលដោយ៖ សយ សុភា