អត្ថបទ

យុទ្ធនាការបរិច្ចាគ ទឹកបរិសុទ្ធ រាប់ម៉ឺនកេស របស់ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភដល់ អធិការដ្ឋាន នគរបាល ខណ្ឌ៣ទៀត ក្នុងរាជធានី

ភ្នំពេញ៖ យុទ្ធនាការបរិច្ចាគទឹកបរិសុទ្ធ រាប់ម៉ឺនកេសរបស់ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៦ មីនា ២០២១ បានបន្តឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា ៣០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ៦០កេស ជូនអធិការដ្ឋាន នគរបាលខណ្ឌចំការមន អធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង និងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។

ការឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង Wurkz របស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដល់អធិការដ្ឋាននគរបាល ខណ្ឌមួយចំនួន គឺដើម្បីលើកទឹកចិត្តដល់មន្ត្រីនគរបាល និងអាជ្ញាធរ ក្នុងតំបន់ ដែលកំពុងចុះបំពេញ បេសកកម្មនៅតាមមណ្ឌល ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាល ជំងឺកូវីដ-១៩ផងដែរ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ ដល់ស្ថាប័នជាច្រើនទៀត ដែលមានមន្ត្រីរាជការ និងបុគ្គលិក កំពុងបំពេញបេសកកម្មក្នុងស្ថានការណ៍ដ៏លំបាកនេះ។ នេះជាទឹកចិត្តបន្តិចបន្តួច របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនមួយ បង្កើតឡើងដោយកូនខ្មែរ ហើយតែងតែត្រៀមខ្លួន ក្នុងការជួយពលរដ្ឋខ្មែរជានិច្ច»៕

To Top