Covid-19

Pfizer ចាប់ផ្តើមដំណើរការ តេស្តវ៉ាក់សាំងរបស់ខ្លួន លើក្មេងអាយុក្រោម ១២ឆ្នាំ

បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក និងអាល្លឺម៉ង់ Pfizer និង BioNTech ត្រូវបានគេដឹងថាបានចាប់ផ្តើមធ្វើការតេស្តសាកល្បង វ៉ាក់សាំងរបស់ខ្លួន ទៅលើកុមារដែលមានអាយុក្រោម ១២ឆ្នាំហើយ ដោយសង្ឃឹមថា នឹងអាចពង្រីកសមត្ថភាពការពាររបស់ខ្លួន ចំពោះមនុស្សដែលមានវ័យក្មេង ហើយឲ្យបានមុនឆ្នាំ២០២២។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer ដែលមានឈ្មោះថា Sharon Castillo បានបញ្ជាក់ថាអ្នកស្ម័គ្រចិត្តដំបូងស្ថិត នៅក្នងតំណាក់កាលធ្វើតេស្តលើកដំបូងនោះ គឺត្រូវបានទទួលវ៉ាក់សាំងនេះរួចទៅហើយតាំងតែពីថ្ងៃពុធ។

គួររំលឹកដែរថា កាលពីចុងខែធ្នូកន្លងមក Pfizer បានក្លាយទៅជាវ៉ាក់សាំង ដែលត្រូវបានរដ្ឋាភិបាលអាមេរិក ទទួលស្គាល់ដំបូងគេនិងអនុញ្ញាតិឲ្យ យកមកប្រើនៅក្នុងដំណាក់កាល ចាក់វ៉ាក់សាំងជាបន្ទាន់ ជូនពលរដ្ឋរបស់ខ្លួនហើយ មកដល់ពេលនេះ ជាលទ្ធផលវ៉ាក់សាំងជាង ៦៦លានដូស មកហើយដែលត្រូវបានចាក់នូទូទាំងប្រទេស។

ទោះបីជាយ៉ាងណាក្តីគេ ក៏បានដឹងដែរថា វ៉ាក់សាំងរបស់ Pfizer នេះនឹងត្រូវបានប្រើប្រាស់តែ សម្រាប់មនុស្សដែលមានវ័យចាប់ពី ១៦ឆ្នាំឡើងប៉ុណ្ណោះ ហើយមកដល់ពេលនេះនៅមិនទាន់ មានវ៉ាក់សាំងណាមួយ ដែលអាចប្រើប្រាស់សម្រាប់ កុមារបាននៅឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top