ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែ ពួកគេគិតថាមុខងារនេះគឺមិនមានសារៈសំខាន់ ហើយនាំឲ្យរញ៉េរញ៉ៃក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឲ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។
បន្ទាប់ពីក្រុមហ៊ុនបានដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែង ការមិនពេញ ចិត្តតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដែលពួកគេចង់ឲ្យក្រុមហ៊ុន ដាក់បញ្ចូល មុខងារនេះមកវិញ។ ដូច្នេះហើយក្រុមហ៊ុន Google បានដាក់បញ្ចូលមុខ ងារត្រីវិស័យជាមួយនឹង កម្មវិធីផែនទីកាល ពីម្សិលមិញនេះ។
ប្រសិនបើលោកអ្នកកំពុងតែប្រើកម្មវិធី Google Maps ជាមួយទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយលោកអ្នកចង់ប្រើមុខងារត្រីវិស័យនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយ ទាញយកកម្មវិធី Google Maps ជំនាន់ 10.62៕