ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាល្លឺម៉ង់ នឹងប្រារព្ធធ្វើកិច្ចពិភាក្សា “២+២” ដំបូងក្នុងខែមេសា

បរទេស ៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ កំពងតែពិនិត្យ ប្រារព្ធធ្វើកិច្ចពិភាក្សា “២+២” មួយ តាមអនឡាញ នៅក្នុងពាក់កណ្ដាល ខែមេសានេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Yomiuri នៅថ្ងៃចន្ទនេះ ។

កិច្ចពិភាក្សា “២+២” នេះ នឹងក្លាយជាកិច្ចពិភាក្សាបែបនេះដំបូង នៅក្នុងចំណោមប្រទេសទាំងពីរ ហើយពួក គេត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិធីការពារ និងស្តីពីសេរីភាពនិងភាព បើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលមានសកម្មភាព កើនឡើង ពីប្រទេសចិន នៅក្នុងតំបន់ ។

ប៉ុន្តែបើទោះជាកាលវិភាគជាន់លាក់ នៅមិនទាន់បានធ្វើការបញ្ជាក់ច្បាស់ នៅឡើយក៏ដោយ ក៏ទីភ្នាក់ងារសារព័ត៌មាន Yomiuri បាននិយាយប្រាប់ថា ភាគីទាំងពីរនោះ នឹងសម្លឹងពិភាក្សាគ្នា នៅថ្ងៃទី១៦ ខែមេសាខាងមុខនេះ ។

គួរបញ្ជាក់ថា បណ្ដាប្រទេសនានា ដូចជាសហរដ្ឋ អាមេរិកនិងប្រទេសជប៉ុន ជាដើម បានមានក្តីព្រួយបារម្ភខ្លាំងឡើង ស្របពេលដែលប្រទេសចិន ប្រកាន់យកវិធីសាស្ត្រ នយោបាយបរទេសកាន់តែគឃ្លើនឡើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ប៉ាង កុង

To Top