ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសឲ្យប្រជាពលរដ្ឋធ្លាប់ចូលផ្សារបឹងត្របែកផ្លាហ្សា (Boeung Trabek Plaza)បើមានអាការៈមិនស្រួលខ្លួនត្រូវទៅធ្វើតេស្តរកមេរោគកូវីដ១៩ ព្រោះកាលពីថ្ងៃកាលពីម៉ោង១០ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កន្លងមកមានអ្នកកើតជំងឺកូវីដ១៩បានទៅផ្សារនេះ ។
នេះជាផ្សារទី៥ហើយដែលមានអ្នកពាក់ព័ន្ធជំងឺកូវីដ១៩បានចូលទៅ បន្ទាប់ពីផ្សារអូរឫស្សី ផ្សារចាស់ ផ្សារនាគមាស ផ្សារដើមគរ ៕