អត្ថបទ

អ្នកឧកញ៉ា លាង ឃុន ផ្ញើសារជូនពរ អតិថិជន​ ក្នុងឱកាសចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្ញើសារជូនពរ ដល់អតិថិជន នៅទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ ចម្រើន និងសុភមង្គលជានិច្ចនិរន្តរ។

អ្នកឧកញ៉ា លាង ឃុន ក៏អំពាវនាវ ដល់អតិថិជនទាំងអស់ សូមមេត្តានៅផ្ទះ ក្នុងអំឡុងពេលចូលឆ្នាំ និងគោរពវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ជាទីបំផុត ដើម្បីយកឈ្នះជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារ៕

To Top