Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងដល់ លើសពី៩០ម៉ឺននាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.៤២៩នាក់ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ដល់៩០៤.២៨៥នាក់ ។

នាយកដ្ឋានសុខាភិបាល ហ្វីលីពីន បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់១៥.៥៩៤នាក់ បន្ទាប់ពីអ្នកជំងឺ១៤៨នាក់បន្ថែមទៀត បានស្លាប់ដោយសារ ជំងឺបង្កឡើងដោយវីរុស ។

ហ្វីលីពីន បន្តប្រយុទ្ធប្រឆំាងនឹង ករណីកើនឡើងជំងឺកូវីដ-១៩ ស្របពេលវិធានការ បិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ក្នុងសហគមន៍ ។

អត្រាឆ្លងជំងឺ បានចាប់ផ្តើមកើនឡើងកាលពីចុងខែកុម្ភៈ ដោយជំរុញឲ្យរដ្ឋាភិបាល ធ្វើការណែនាំជាបន្តបន្ទាប់ក្នុងការកំណត់ការធ្វើដំណើររបស់ពលរដ្ឋនៅក្រុងម៉ានីល ម៉េត្រូ និងខេត្តចំនួន៤ទៀតរបស់ខ្លួន ។

នាយកដ្ឋានបានបញ្ជាក់ថា ចង្កោមមេរោគត្រូវបានតាមដាននៅក្នុងកន្លែងធ្វើការការប្រមូលផ្តុំដែលមិនចាំបាច់គ្រួសារ និងប្រព័ន្ធដឹកជញ្ជូន ។

ប្រទេសហ្វីលីពីន បន្តពង្រឹងសមត្ថភាពមន្ទីរពេទ្យនៅក្រុងម៉ានីល ម៉េត្រូ ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងដើម្បីទប់ទល់នឹងការកើនឡើងខ្លាំងនៃករណីឆ្លង ។

ប្រទេសហ្វីលីពីន ដែលមានប្រជាជន ប្រមាណ១១០លាននាក់ បានធ្វើតេស្តលើមនុស្សជាង១០លាននាក់ ចាប់តាំងពីមានការផ្ទុះឡើង​នៅខែមករាឆ្នាំ២០២០ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top