សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ចំនួន៦៩៨នាក់ កាលពីយប់ថ្ងៃពុធ ធៀបនឹងក្នុងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១១២.១១៧នាក់ ។
ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពី៧៣១នាក់ នៅក្នុងថ្ងៃមុន ប៉ុន្តែ វានៅត្រឹមប្រមាណ៧០០នាក់ ដែលជាក្តីបារម្ភ សម្រាប់រលកទី៤ នៃការឆ្លងជំងឺរាតត្បាត ។
ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងត្រីគុណ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំមុន ដោយសារតែការឆ្លងមានអ្នករួមគ្នាក្រុមតូច នៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត Gyeonggi រួមទាំងករណីនៃអ្នកនាំចូលផងដែរ ។
ចំនួន២៨នាក់ ដែលជាករណីនៃអ្នកនាំចូលមកពីបរទេស បើដាក់បញ្ចូលតួលេខសរុបកើនឡើងដល់៧.៩១០នាក់ ។
មានអ្នកស្លាប់បន្ថែមទៀត ចំនួន៦នាក់ត្រូវបានបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើង ដល់១.៧៨៨នាក់ ។ សរុបអត្រាអ្នកស្លាប់ នៅថេរ គឺ១,៥៩ភាគរយ ៕
ដោយ៖ ម៉ៅ បុប្ផាមករា