ព័ត៌មានអន្តរជាតិ

ចិន និងបង់ក្លាដេស ឈានដល់កិច្ច ព្រមព្រៀង ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ យោធារវាងគ្នា

បរទេស ៖ នៅក្រោយជំនួបគ្នា មួយនៅថ្ងៃអង្គារនេះ រវាងប្រធានាធិបតី នៃប្រទេសបង់ក្លាដេស លោក Abdul Hamid ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe មកភាគីទាំងពីរត្រូវបានគេដឹងថា បានឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ យោធារវាងគ្នា ។

នៅក្នុងអំឡុង នៃកិច្ចប្រជុំ លោក Hamid បាននិយាយថា បង់ក្លាដេស និងចិនគឺកំពុងស្ថិតនៅក្នុង តំណាក់កាលនិងពេលវេលា សាកល្បងភាពជាមិត្តភ័ក្ត្រ នឹង គ្នាព្រមទាំងការ សាកល្បង
ក្នុងការធ្វើការងារជាដៃគូ លើយុទ្ធសាស្ត្រ ដែលគួរឲ្យទុកចិត្តហើយបញ្ជាក់ថា បង់ក្លាដេសគឺជាប្រទេសដ៏សំខាន់ សម្រាប់ទំនាកទំនង ជាមួយនឹងចិន ។

លើសពីនោះផងដែរ ប្រធានាធិបតី បង់ក្លាដែស ក៏បានធ្វើការអំពាវនាវ ឱ្យប្រទេសទាំងពីរ ក្នុងការពង្រឹង ការសម្របសម្រួល ក្នុងកិច្ចការអន្តរជាតិ និងប្តេជ្ញាការពារសន្តិភាព ស្ថិរភាពវិបុលភាព និងការអភិវឌ្ឍន៍ នៅគ្រប់វិស័យ រួមគ្នាផងដែរ។

លោក Hamid បានបន្តថា លោកសង្ឃឹមថាយោធាទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរបស់ពួកគេ នៅក្នុងវិស័យផ្សេងៗគ្នា ដោយជំរុញឱ្យមានវឌ្ឍនភាព កាន់តែខ្លាំងឡើង នៅក្នុងទំនាក់ទំនងរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top