ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្នុងថ្ងៃជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារ ដែលសរុបក្នុងនោះមានអង្ករ ១៥៣តោន ប្រគល់ជូនមក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋ ដែលទទូលរងប៉ះពាល់ធ្ងន់ធ្ងរ ពីជម្ងឺរាតត្បាតកូវីដ-១៩ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ។
សូមរំលឹកថា អំណោយទទួលបាន ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានអង្ករចំនួន ៧៨តោន ដែលអង្ករទាំងនេះ បានមកពីការជួយឧបត្ថម ពីរាជរដ្ឋាភិបាលជប៉ុន ។ និងអំណោយពីលោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រួមមាន អង្ករ៧៥តោន ត្រីខ ៣០០កេស ទឹកស៊ីអ៊ីវ ៣០០០យួរ ទឹកត្រី ៣០០០ យូនិងមី៦០០០កេសតូច ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ និងទទួលស្បៀងអាហារ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អំណោយទាំងអស់នេះ នឹងជួយសម្រួលដល់ជីវភាព ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩នៅតំបន់ក្រហម៕