ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍ លើកទី៥ នៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកដំបូង ត្រូវបានរៀបចំឡើង ក្នុងខេត្ត Hainan ប្រទេសចិន ហើយយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ មានចំណុចចាប់ផ្តើមខ្ពស់ និងការអភិវឌ្ឍន៍ឆាប់រហ័ស បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការសម្រាប់ថ្នាក់តំបន់។
រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្ គបានពង្រីកខ្លួនយ៉ាងឆាប់រហ័សពីដំណាក់កាលដុះលូតលាស់ ដល់ដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ ប្រទេសទាំង ៦ នៃទន្លេឡានឆាង-មេគង្គ បានពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកលើវិស័យ នយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ ទំនាក់ទំនងមនុស្សសាស្រ្ត កាន់តែស្អិតរមួត ពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ ទទួលបានសមិទ្ធផលផ្លែផ្កា ជាទីគាប់ចិត្ត។ បានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញសន្តិភាពស្ថិរភាពក្នុងតំបន់ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់និងជួយកែលម្អ កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
រយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំង ៦ នៃទន្លេឡានឆាង-មេគង្គ បានប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព រួមគ្នាឆ្ពោះដំណើរទៅមុខ ដើម្បីសម្រេចបាននូវវិបុលភាពនិងការអភិវឌ្ឍន៍រួម។ បណ្ដាប្រទេសបានពង្រឹងការចូលរួមសហការគ្នាក្នុងកិច្ចការសម្របសម្រួល ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និងកែលម្អគំរូនៃកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។ ស្មារតីឡានឆាង-មេគង្គដែលផ្តោតលើ ការយកអភិវឌ្ឍជាអាទិភាព ពិភាក្សាគ្នាដោយស្មើភាពគ្នា ប្រសិទ្ធភាពខ្ពស់លើភាពជាក់ស្តែង បន្តចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងប្រជាជន។ វប្បធម៌ឡានឆាង-មេគង្គ ការរាប់អានគ្នាទៅវិញទៅមកដោយស្មើភាពគ្នា ការជួយគ្នាទៅវិញទៅមកដោយស្មោះ ភាពជិតស្និទដូចក្រុមគ្រួសារតែមួយ ត្រូវបានបន្តការអភិវឌ្ឍន៍កាន់តែសម្បូរបែប។
រយៈពេល ៥ ឆ្នាំកន្លងមកនេះ កម្ពុជាតែងជាសមាជិកចូលរួម និងជាអ្នកជំរុញកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ដ៏សំខាន់។ ចិនក្នុងនាម ជាសហប្រធាន លើកដំបូងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសកម្មសម្រាប់ការចាប់ផ្តើមប្រកបដោយ ភាពជោគជ័យ ផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការមួយនេះ។ កាលពីខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី២ ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក៏បានសម្រេចអនុម័តលើឯកសារសំខាន់ៗចំនួន២រួមមាន ផែនការសកម្មភាព ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និង សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ នេះបានបញ្ជាក់ថែមមួយកម្រិតទៀតស្តីអំពីទិសដៅអភិវឌ្ឍនិងការចាក់ឫសកាន់តែរឹងមាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ ចិននិងកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានលទ្ធផលផ្លែផ្កា គួរឱ្យកត់សម្គាល់ ដែលប្រកបដោយលក្ខណៈពិសេសនិងថ្មីៗ។
១.ភាពដឹកនាំ៖ ភាគីកម្ពុជាទទួល បានមូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ចំនួន៣ឆ្នាំ ជាប់ៗគ្នា ដែលមានចំនួន ៥៥គម្រោង និងផ្តោតលើវិស័យ ជាច្រើនរួមមាន អប់រំ សុខាភិបាល កាត់បន្ថយភាពក្រីក្រ ការពារ
បរិស្ថាន និងមនុស្សសាស្រ្តជាដើម។ ក្នុងនោះ មូលនិធិពិសេស សម្រាប់គាំទ្រគម្រោង
ថែរក្សាវប្បធម៌ ទប់ស្កាត់ការលួច ការជីករក និងការនាំចូលនិងនាំចេញវត្ថុបុរាណខុសច្បាប់ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដើម្បីជួយផ្តល់ការគាំទ្រពេញទំហឹង ដល់ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ដល់ប្រទេសកម្ពុជា និង ប្រទេសពាក់ព័ន្ធដោយតាមរយៈការបង្កើតយន្ដការ សម្របសម្រួល និងពង្រឹងការផ្សព្វផ្សាយ អប់រំ ប្រកបដោយកម្លាំងឥទ្ធិពលជាដើម។
២.ភាពជាក់ស្តែង៖ គម្រោង នៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ចិននិង
កម្ពុជា តែងតែអនុវត្តតាម គោលការណ៍ ប្រសិទ្ធភាពខ្ពស់ភាព ជាក់ស្តែង ឈរលើគម្រោងជាធំ និងការយកជីវភាព រស់នៅរបស់ប្រជាជន ជាគោល ដោយផ្តោតសំខាន់លើការលើកកម្ពស់ សុខុមាលភាព របស់ប្រជាជន និង ពង្រឹងការរចនានិងលទ្ធផលនៃគម្រោង ឡានឆាង-មេគង្គ។ មូលនិធិកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានជួយសិស្សនិស្សិតកម្ពុជាចំនួន ៤១នាក់ មានឱកាសសិក្សា នៅប្រទេសចិន ជួយគាំទ្រខេត្តចំនួន ១៣ ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការវាយតម្លៃ ហានិភ័យ ត្រួតពិនិត្យ និងស្រាវជ្រាវលើជំងឺក្នុងតំបន់ត្រូពិក ក្នុងនោះមាន ជំងឺគ្រុនឈាម ជាដើម និងព្រមទាំងជួយ លើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជន ក្នុងតំបន់ប្រកបដោយ ប្រសិទ្ធភាព តាមរយៈការកែលម្អ ប្រព័ន្ធសុខាភិបាល និងស្ថានភាពបរិស្ថានជាដើមក្នុងតំបន់សហគមន៍ នៃដងទន្លេមេគង្គ ក៏ទទួលបានការកោតសរសើរខ្ពស់ ពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
៣.ភាពជាគំរូ៖ នាឆ្នាំ២០២០ ប្រទេសចិនបានអនុម័ត គម្រោងតំបន់គំរូ កាត់បន្ថយការបូនដែលជាគម្រោង មួយស្ថិតក្រោម ផែនការ ឡានឆាង-មេគង្គបៃតង ភាគីចិនបាន ផ្តល់ជាអំពូលសូឡាបំភ្លឺ ផ្លូវសូឡា PV និងបរិក្ខារផ្សេងទៀតដល់ភាគីកម្ពុជា ដើម្បីជួយ កម្ពុជាសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ ថាមពល លើកកម្ពស់ សមត្ថភាពក្នុងការតបទល់ ជាមួយ បម្រែបម្រួលអាកាសធាតុ ក្រសួងបរិស្ថាននៃប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង ថែមមួយកម្រិតទៀត ដោយអនុលោមតាម អនុស្សរណៈកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធ។ ជឿជាក់ថាទាំងនេះ នឹងអាចជួយបង្កើតអត្ថប្រយោជន៍ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ សម្រាប់សេដ្ឋកិច្ច និងសង្គមកាន់តែច្រើន។
ចំណងមិត្តភាពប្រពៃណី គឺជាឫសគល់ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានបង្កើតឡើងដោយផ្អែកលើ អត្ថប្រយោជន៍រួម ស្របតាមការផ្លាស់ប្តូរ នៃសម័យកាលនិងការផ្សារភ្ជាប់គ្នានៃបេះដូង និងគំនិតរបស់ប្រជាពលរដ្ឋ។ យន្តការកិច្ចសហប្រតិបត្តិការនេះរឹងមាំខ្លាំងក្លានិងប្រកបដោយឥទ្ធិពល។ ក្នុងនាមជាសមាជិកសំខាន់និងជាមិត្តភក្តិដែកថែប នៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ចិននិងកម្ពុជា នឹងបន្តដឹកនាំយ៉ាងសកម្មលើកិច្ចសហប្រតិបត្តិការ មួយនេះ រួមចំណែកជាចំណេះប្រាជ្ញានិងកម្លាំងដល់ការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព និងសុខុមាលភាព សម្រាប់យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ភាគីចិននឹងបន្ត ជាមួយភាគីកម្ពុជា ក្នុងការផ្សព្វផ្សាយស្មារតី ឡានឆាង-មេគង្គ លើកកម្ពស់វប្បធម៌ ឡានឆាង-មេគង្គ ជំរុញការអភិវឌ្ឍន៍ប្រកបដោយ ស្ថិរភាពនិងយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ និងរួមចំណែកថ្មី ក្នុងកា កសាងសហគមន៍ ជោគវាសនារួម សម្រាប់តំបន់អាស៊ី ក៏ដូចជាមនុស្សជាតិគ្រប់រូប!៕
(និពន្ធដោយ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា)