ព័ត៌មានអន្តរជាតិ

កិច្ចចរចាចែករំលែក ចំណាយយោធា កូរ៉េខាងត្បូង-អាមេរិក ទទួលបរាជ័យជាថ្មីម្ដងទៀត

សេអ៊ូល៖ អ្នកចរចាកំពូលរបស់កូរ៉េខាងត្បូង ក្នុងការពិភាក្សាចែករំលែក ចំណាយការពារជាតិជាមួយសហរដ្ឋអាមេរិក បានលេីកឡេីងថាសម្ព័ន្ធមិត្ត បានបរាជ័យក្នុងការ បង្កើតលទ្ធផលជាក់ស្តែងនៅក្នុងការចរចារនៅសប្តាហ៍នេះ ដោយសារតែតម្រូវការរបស់ ទីក្រុងវ៉ាស៊ីនតោនស ម្រាប់ការកើនឡើងយ៉ាងខ្លាំង នៃចំណែកទីក្រុងសេអ៊ូល នៅតែមិនផ្លាស់ប្តូរ។

លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាលើកទី ៤ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារនិងថ្ងៃពុធ ស្តីពីវិធីចែករំលែកតម្លៃនៃការឈរជើងរបស់កងទ័ពអាមេរិកដែលមានកម្លាំង ២៨.៥០០នាក់នៅក្រោមកិច្ចព្រមព្រៀង បែងចែកតម្លៃដែលគេហៅថា កិច្ចព្រមព្រៀងវិធានការពិសេស (SMA) ។

លោក Jeong បានប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិថា “នៅចំណុចនេះយើងស្ថិតក្នុងស្ថានភាពមួយ ដែលយើងត្រូវបន្តកាត់បន្ថយ ភាពខុសគ្នារបស់យើង វាមិនមែនថាយើងបានឈានដល់លទ្ធផល ជាក់ស្តែងនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top