អត្ថបទ

សណ្ឋាគារ HYATT REGENCY PHNOM PENH ផ្តល់ជូនប្រូម៉ូសិនពិសេស មិនធ្លាប់មាន “កញ្ចប់ស្នាក់នៅ ៣៨ ម៉ោង” និង “សេវាកម្មដឹកជញ្ជូនអាហារ

ភ្នំពេញថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១៖ សណ្ឋាគារ Hyatt Regency Phnom Penh មានក្តីសោមន្សរីករាយ ផ្តល់ជូនប្រូម៉ូសិនពិសេសមិនធ្លាប់មាន គឺកញ្ចប់ស្នាក់នៅ រយៈពេល ៣៨ម៉ោង។ សូមអញ្ជើញទទួលយក បទពិសោធន៍ស្នាក់នៅជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីបំផុត នៅក្នុងរាជធានីភ្នំពេញ ត្រឹមតែ ១៥០ដុល្លារ ប៉ុណ្ណោះក្នុងមួយយប់ រួមបញ្ចូលអត្ថប្រយោជន៍ជាច្រើនដូចជា៖

• Early check-in ពីព្រលឹមចាប់ពីម៉ោង ៥ព្រឹក និង Late checkout រហូតដល់ម៉ោង ៧យប់

• ទទួលបានអាហារពេលព្រឹក ចំនួនពីរពេល នៅថ្ងៃដែលភ្ញៀវអញ្ជើញមកដល់ នឹងថ្ងៃបន្ទាប់ ដែលភ្ញៀវចាកចេញ (អាហារពេលព្រឹក ចាប់ផ្តើមម៉ោង ៦:៣០ព្រឹក ដល់ម៉ោង ១០ព្រឹកនៅភោជនីយដ្ឋាន Market Café Restaurant and Lounge

• ទទួលបានប័ណ្ណឥណទាន ចំនួន ៣៨ដុល្លារ ក្នុងមួយបន្ទប់ សម្រាប់ការប្រើប្រាស់ សេវាកម្មអាហារ និងភេសជ្ជនៅភោជនីដ្ឋានក្នុងអំឡុងពេលស្នាក់នៅ

• ទទួលបានការតម្លើងប្រភេទបន្ទប់ស្នាក់នៅឥតគិតថ្លៃ ពីប្រភេទបន្ទប់ធម្មតា ទៅប្រភេទបន្ទប់ Palace Views និងសម្រាកលំហែកាយ នៅអាងហែលទឹក។

កញ្ចប់ពិសេសនេះ មានសុពលភាពស្នាក់នៅ ពីឥឡូវរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។

រីឯសេវាកម្មដឹកជញ្ជូនអាហារ #HyattDelivery វិញកាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន ដែលនៅផ្ទះដើម្បីសុវត្ថិភាពក្នុងការកាត់បន្ថយ ការរីករាលដាល នៃវីរុសកូវីដ១៩។ ផ្តល់ជូនលោកអ្នក នូវជម្រើសអាហារ បែបអាស៊ី ប្រណីត ឆ្ងាញ់ និងការវេចខ្ចប់ប្រកបដោយផាសុខភាព។

ទំនាក់ទំនងលេខទូរស័ព្ទកុម្ម៉ង់ផ្ទាល់៖ 097 300 1234 សេវាកម្មដឹកជញ្ជូន ដោយ TADA Cambodia.

ឬកុម្ម៉ង់តាមរយៈ Nham24 និងទទួលបានការបញ្ចុះតម្លៃ 20ភ្លាមៗ។  

បញ្ជីម្ហូប៖ https://qrstud.io/gjt37i4

សណ្ឋាគារ Hyatt Regency Phnom Penh បានអនុវត្តវិធានការ អនាម័យយ៉ាងតឹងរឹងបំផុត លើសុវត្ថិភាពរបស់ភ្ញៀវនិងសហការីក្នុងស្ថានភាពបច្ចុប្បន្ននេះ។

សម្រាប់ព័ត៌មានបន្ថែម ការកក់បន្ទប់ ទំនាក់ទំនងលេខទូរស័ព្ទ +855 23 600 1234 ឬអ៊ីម៉ែល reservations.pnhrp@hyatt.com ឬចូលទៅកាន់គេហទំព័រ www.hyattregencyphnompenh.com 

To Top