Covid-19

អាជ្ញាធរ ខេត្តពោធិ៍សាត់ ប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់ ថ្មីទៀត

ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ (ស្រី០៤នាក់) មកពីភ្នំពេញ, ថៃ, កំពង់ស្ពឺ, ព្រះសីហនុ និងអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៥២នាក់ (ស្រី២៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៤ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៤៨ករណី (ស្រី២៥នាក់)៕

To Top