ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍បានរាយការណ៍ថា មានករណីថ្មីបន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៥.៧៦៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈដែលរដ្ឋាភិបាលបន្តពិចារណា ថាតើ ឬបញ្ចប់ការរឹតត្បិតដល់ថ្ងៃទី២១ ខែមិថុនា ។
សរុបចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះចំនួន៤.៥១១.៦៦៩នាក់ ។
ប្រទេសនេះ ក៏បានកត់ត្រាករណីស្លាប់បន្ថែមទៀតចំនួន១៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារវីរុកូរ៉ូណា នៅចក្រភពអង់គ្លេស កើនឡើងដល់១២៧.៨៣៦នាក់ ។ តួលេខទាំងនេះ មិនត្រឹមតែរាប់បញ្ចូលទាំងពលរដ្ឋដែលបានស្លាប់ ក្នុងអំឡុងពេល២៨ថ្ងៃនៃការធ្វើតេស្តវិជ្ជមានដំបូងនោះទេ ។
រដ្ឋាភិបាលអង់គ្លេស កំពុងតែប្រឈមមុខនឹងការដាក់សម្ពាធក្នុងការពន្យាពេលបញ្ចប់ជំហាននៃការបិទខ្ទប់ដែលបានរឹតត្បិត នៅអង់គ្លេស ដោយសារក្តីកង្វល់ទៅលើការឆ្លងរាលដាលនៃវីរុសក្លាយពូជ Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ។

អ្នកនាំពាក្យមួយរូបមកពី Downing Street បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា “មិនមានការសម្រេចចិត្តណាមួយ” ដែលបានធ្វើឡើង ថាតើ នឹងត្រូវបន្ថែមការរឹតត្បិតទៅលើករណីឆ្លងវីរុសកូរ៉ូណាដល់ថ្ងៃទី២១ មិថុនា នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
