ស្រាបៀរ កម្ពុជា ដែលជាផលិតផល ក្នុងស្រុកដ៏ល្បី កាលពីថ្ងៃទី ១៤ ខែ មិថុនា បានបង្ហោះរូបភាព នៅលើហ៊េ្វសប៊ុកផេករបស់ខ្លួន ដោយបង្ហាញដបទទេស្អាត មិនមានសូម្បីតែឡូហ្គោ អក្សរ ឬពណ៌អ្វីទាំងអស់ ពោលគឺមានតែទ្រង់ទ្រាយ នៃដបតែប៉ុណ្ណោះ។
តើស្រាបៀរ កម្ពុជាចង់បង្ហាញអ្វីឲ្យប្រាកដទៅ? ពិតជាគួរឲ្យឆ្ងល់ណាស់!
បើយើងពិនិត្យមើលរូបភាពនេះ ឲ្យលម្អិត គឺហាក់ដូចជា ស្រាបៀរ កម្ពុជាកំពុងរាប់ថយក្រោយ ត្រៀមស្វាគមន៍អ្វីមួយ ក្នុងពេលឆាប់ៗខាងមុខនេះដែលទាក់ទង នឹងដបស្រាបៀរ ជាក់ជាមិនខាន។
តើអាចដែរ ឬទេថា ស្រាបៀរ កម្ពុជា នឹងមានដំណឹងប្រកាស នាពេលខាងមុខពាក់ព័ន្ធ ជាមួយនឹងដបស្រាបៀររបស់ខ្លួន? នៅពេលនេះ យើងមិនទាន់អាចសន្និដ្ឋានអ្វី បាននៅឡើយទេ មានតែរង់ចាំតាមដានហ៊្វេសប៊ុកផេក ស្រាបៀរ កម្ពុជា បន្តទៀត ដើម្បីជ្រាបកាន់តែច្បាស់។
គួរបញ្ជាក់ថា ស្រាបៀរ កម្ពុជា គឺជាស្រាបៀរក្នុងស្រុក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងទីផ្សារទៅលើរសជាតិ និងគុណភាពជាពិសេស អតិថិជនកាន់តែពេញចិត្ត ក្រោយស្រាបៀរ កម្ពុជា កំប៉ុងបានប្តូរសម្បកវេចខ្ចប់ថ្មី នាពេលកន្លងមក ដែលមើលទៅកាន់តែស្អាត ទាន់សម័យនិងប្រណិត។ ពិសាដោយការទទួលខុសត្រូវ។