Covid-19

អង់គ្លេស កំពុងកើនឡើងករណីឆ្លងថ្មីជិត ១៦០០០ករណី ខណៈមេរោគឆ្លងទម្រង់ថ្មី Delta កំពុងវាយប្រហារខ្លាំង

ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,៨១០ករណី ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងកើនឡើងដល់ ៤,៦៩៩,៨៦៨នាក់ ។

ប្រទេសនេះក៏បានកត់ត្រាការ ស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ១៨នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេសឥឡូវនេះ មានចំនួន ១២៨,០៦៦ នាក់។ តួលេខទាំងនេះរាប់បញ្ចូលតែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន លើកដំបូងរបស់ពួកគេប៉ុណ្ណោះ។

ការប៉ាន់ស្មានចុងក្រោយបានបង្ហាញថា ចំនួននៃការបន្តពូជនៃមេរោគឆ្លង ក្នុងប្រទេសអង់គ្លេសដែល ត្រូវបានគេស្គាល់ផងដែរថា ជាលេខ R គឺនៅតែស្ថិតក្នុងចន្លោះពី ១,២ ទៅ ១,៤ ដដែល។

វាមានន័យថាជាមធ្យមមនុស្ស ១០ នាក់ដែលឆ្លងនឹងឆ្លងពី ១២ ទៅ ១៤ នាក់ផ្សេងទៀត។ នៅពេលតួលេខនៅខាងលើតួលេខ មួយការផ្ទុះឡើងអាចកើតឡើងយ៉ាងខ្លាំង។

នៅក្នុងប្រទេសអង់គ្លេស មនុស្សជាង ៤៣,៨ លាននាក់ត្រូវបាន ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ លើកទី ១ ខណៈមនុស្សជាង ៣២ លាននាក់បានចាក់វ៉ាក់សាំងលើកទី ២ ពេញលេញ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសពន្យារពេល ៤ សប្តាហ៍ចំពោះជំហ៊ានចុងក្រោយនៃ ផែនទីបង្ហាញផ្លូវរបស់អង់គ្លេស ចេញពីការរឹតត្បិតជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា ចំពេលមានករណីកើនឡើង នៃករណីឆ្លងទម្រង់ថ្មី Delta ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ៕

ដោយ ឈូក បូរ៉ា

To Top