សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក Gustavo Pinto វ័យ៧៣ឆ្នាំ ជាសាស្ត្រាចារ្យជនជាតិប្រេស៊ីល បានចំណាយពេលប្រចាំថ្ងៃដើម្បីទៅពិនិត្យសុខភាពនៅសាជីវកម្មអន្តរជាតិចិន-ប្រេស៊ីល ដែលផ្តោតសំខាន់លើការព្យាបាលជំងឺដោយប្រើផលិតផលតាមបែបបុរាណចិន នៅក្នុងក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ។
ការចូលទៅពិនិត្យសុខភាពរបស់គាត់រៀងរាល់ព្រឹក ដើម្បីព្យាបាលរោគតាមប្រពៃណីចិន ដូចជា៖ ការចាក់ម្ជុរវិទ្យាសាស្ត្រ និងម៉ាស្សាជាដើម ទោះបីជា ប្រទេសនេះរងការាតត្បាតដោយសារជំងឺកូវីដ-១៩ក្តី ។
មូលដ្ឋាននេះបានបង្កើត ឡើងរួមគ្នាដោយក្រុមហ៊ុន មួយរបស់ប្រទេសប្រេស៊ីលឈ្មោះថា Taimin និងមន្ទីរព្យាបាលជំងឺនៃសកលវិទ្យាល័យវេជ្ជសាស្ត្រចិន Gansu នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ។
លោក Pinto បានរំលឹកឡើងថា ចាប់តាំងពីគាត់បានយល់ដឹងអំពីសៀវភៅបុព្វបុរសចិន ដែលគេហៅថា “I Ching” នៅពេលដែលមានអាយុ១៩ឆ្នាំ គាត់មានការចាប់អារម្មណ៍យ៉ាងខ្លំាង ចំពោះវប្បធម៌ចិន ជាពិសេស វេជ្ជសាស្ត្របុរាណចិន ។
គាត់បាននិយាយថា “ក្រោយពីខ្ញុំបានចាប់ផ្តើមឲ្យគេចាក់ម្ជុរវិទ្យាសាស្ត្រ ។ អត្ថប្រយោជន៍បានប្រសើរមួយកម្រិតថែមទៀត ។ ខ្ញុំមានរោគរលាកច្រមុះ និងហឺត តាមពីកុមារភាពម្ល៉េះ ហើយរោគទាំងអស់នេះក៏បានជាសះស្បើយអស់តែម្តង” ។
ចាប់តាំងពីពេលនោះមក លោក ក៏បានបកប្រែឯកសារជាភាសាព័រទុយហ្គាល់ នៃសៀវភៅ
“I Ching” ដើម្បីចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ចិន នៅក្នុងប្រទេសប្រេស៊ីល ។
លោកស្រី Fang Fang នាយកប្រតិបត្តិក្រុមហ៊ុន Taimin បានលើកឡើងថា វិធីសាស្ត្រព្យាបាលរោគដោយប្រើម្ជុរវិទ្យាសាស្ត្រចិន និងការព្យាបាលដោយចលនា នៅក្នុងប្រទេសប្រេស៊ីល បានពេញនិយមកាន់តែខ្លាំងឡើងៗ ។
លោកស្រីបានបញ្ជាក់ថា ពលរដ្ឋតិចតួចណាស់ដែលបានដឹងអំពីឳសថបុរាណចិន ដែលផ្តោតលើ “ការព្យាបាលផ្នែកខាងក្នុងប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា