រីយ៉ូ ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,៨៥៧ នាក់បន្ថែមទៀត ពីគ្រោះមហន្តរាយជំងឺកូវូដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិ កើនឡើងដល់ ៥២១,៩៥២ នាក់
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ក្រសួងបានសុខាភិបាលប្រេស៊ីល បានប្រកាសថា ការឆ្លងថ្មីចំនួន ៦៥,១៦៥ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនឆ្លងសរុបកើនឡើងដល់ ១៨,៦៨៧,៤៦៩ ករណី ។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី៣ បន្ទាប់ពី សហរដ្ឋអាមេរិក និងឥណ្ឌា។
ក្រសួងបានឲ្យដឹងទៀតថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យ ដែលគ្របដណ្ដប់ដោយអ្នកជំងឺ មានអត្រាមរណភាព ២៤៨,៤ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។
គួរបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០១,១ លានដូស ត្រូវបានគ្រប់គ្រងទូទាំងប្រទេស ហើយប្រជាជនប្រេស៊ីលជាង ២៦,៥ លាននាក់ បានទទួលថ្នាំបង្ការទាំងពីរដូស ៕
ដោយ ឈូក បូរ៉ា