ភ្នំពេញ៖ លោក សយ សុភាព និងលោក លីវ ស៊ាវគ័ង សមាជិកគណៈកម្មាធិការនាយក នៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) ត្រូវបានជាប់ឆ្នោតជ្រើសរើសតាំង ជាសហប្រធាន សម្រាប់អណត្តិ ៥ឆ្នាំ នៅក្នុងការឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសំឡេងជាឯកច្ឆ័ន្ទ នាព្រឹកថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សសកច បានឱ្យដឹងថា សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) នាព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ មានបើកកិច្ចប្រជុំ ការសម្រួលបទបញ្ជាផ្ទៃក្នុង របស់សសកច។ អង្គប្រជុំ ដែលមានសមាជិកគណៈកម្មាធិការនាយក៥រូប (អវត្តមានភាគីកម្ពុជា២ រូប និងភាគីចិន២) បានបោះឆ្នោតជាឯកច្ឆ័ន្ទ កែប្រែលក្ខន្តិកៈ។
ប្រភពដដែលបន្តថា បន្ទាប់ការប្រែរួច សមាជិកគណៈកម្មាធិការនាយក បានបោះឆ្នោត ជ្រើសរើសតាំងលោក សយ សុភាព ជាសហប្រធានភាគីកម្ពុជា និងលោក លីវ ល៊ាវគ័ង ជាសហប្រធានភាគីចិន មានអណត្តិរយៈពេល៥ឆ្នាំដូចគ្នា ចាប់ពីនេះតទៅ។
លោក សយ សុភាព ក្នុងនាមសហប្រធានភាគីកម្ពុជា ដែលទើបឆ្នោតថ្មី បានថ្លែងអំណរគុណ ដល់សមាជិកគណៈកម្មាធិការនាយក ទាំងអស់ (៩នាក់) ផ្តល់សេចក្តីទុកចិត្ត ចំពោះរូបលោក។
លោក សយ សុភាព និង លោក លីវ ស៊ាវ គ័ង បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ សមាគមអ្នកសារព័ត៌មាន កម្ពុជាចិន។