ព័ត៌មានជាតិ

លោក សយ សុភាព ៖ ចិនគិតតែពីផ្តល់ជំនួយ អាមេរិកគិតតែ រកវិធីផ្តាច់ជំនួយ (Video)

ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានលើកឡើងថា ចិនគិតតែពីផ្តល់ជំនួយ ចំណែកអាមេរិកវិញ គិតតែរកវិធីផ្តាច់ជំនួយ ជាពិសេសអាមេរិក ឱ្យជំនួយបន្តិចបន្តួច តែប្រដៅខ្មែរច្រើនណាស់ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៦កក្កដានេះ លោកសយ សុភាព ដែលទើបជាប់ឆ្នោត ជាសហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន កាលពីពេលថ្មីៗ នេះ បានលើកឡើងថា “ភាគច្រើនជំនួយ របស់អាមេរិក ផ្តល់ទៅក្រុមសង្គមស៊ីវិល របស់គេដើម្បីប្រឆាំង រាជរដ្ឋាភិបាល រួចហើយធ្វើបដិវត្តន៏ពណ៌ ។

ដោយសារភូមិ សាស្ត្រនយោបាយ បានកំណត់ជាយុទ្ធសាស្ត្រ ទៅហើយ អាមេរិក គ្មានថ្ងៃសាងមិត្តល្អ ជាមួយខ្មែរទេផ្ទុយទៅវិញ អាមេរិកអនុវត្តន៍ផែនការ ប្រឆាំងបក្សកាន់អំណាច ដែលគេចោទថា លំអៀងទៅរកចិនគ្មានថ្ងៃបញ្ចប់ឡើយ” ។

លោក សយ សុភាព បានលើកឡើងបន្ថែមថា “ចិនក៏មិនអនុញ្ញាត្តឱ្យអាមេរិក ក្បាលម៉ាស៊ីដឹកនាំឥណ្ឌូប៉ាស៊ីហ្វិក បំផ្លាញដោយងាយៗដែរ ជាពិសេស សម្ព័ន្ធមិត្តរបស់អាមេរិក ។ ទើបតែពេលនេះទេ ខ្មែរមានឱកាសពេជ្រ កសាងប្រទេស ចាប់តាំងពីបែកមហានគរ ក្នុងកំឡុងឆ្នាំ១៣៤០”

សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនរូបនេះ បញ្ជាក់បន្ថែមថា”២៩ ធ្នូ ១៩៩៨ បាននាំឱ្យខ្មែរ ងើបចេញពីអាណានិគម និង បញ្ចប់ ឥទ្ធិពល សៀម និង យួន ហើយ បានឈានដល់កសាងមិត្តដែកថែប ជាមួយចិន ដោយឈរលើគោលការណ៍គោរព និង ការពារអធិបតេយ្យគ្នាទៅវិញទៅមក វិនិយោគចិននៅកម្ពុជា” ៕

To Top